ដោយ:សុខុម/ស្ទឹងត្រែង:បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកទៅនឹងខ្សែនីឡុងក្នុងផ្ទះរបស់ខ្លួនក្បែរទំនប់ទឹកស្ថិតក្នុងភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។សពត្រូវគេប្រទះឃើញនៅវល្ងាចថ្ងៃទី១ខែមេសា។

ក្រោយពីមានហេតុការណ៍កើតឡើងប្រជាពលរដ្ឋបានចោមរោមនិងភ្ញាក់ផ្អើលដោយមិននឹកស្មាន។ភ្លាមនោះសមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះមកពិនិត្យធ្វើកោសល្យវិ ច័យ។

តាមការឲ្យដឹងពីអ្នកជិតខាងបានប្រាប់ថាមុនពេលកើតហេតុឈ្មោះស៊ានម៉ាប់អាយុ៣០ឆ្នាំបានមកពីផឹកស៊ីដួលម៉ូតូរួចមកដល់ផ្ទះត្រូវប្រពន្ធស្រីបន្ទោស។ប្រពន្ធឃើញម៉ូតូខូចក៏យកម៉ូតូទៅកន្លែងជួសជុលពេលត្រឡប់មកផ្ទះវិញត្រូវអ្នកជិតខាងប្រាប់ថាប្ដីរបស់ខ្លួនបានចងកស្លាប់បាត់ហើយបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។
តាមការឲ្យដឹងទៀតថាបុរសដែលធ្វើអត្តឃាតដោយចងកនោះគឺជាមនុស្សផឹកសុីស្រវឹងរាល់ថ្ងៃហើយបង្កទំនាស់ពាក្យសំដីជាមួយភរិយាជាញឹកញាប់ផង៕