Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​
​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួសារ បើ​លោក​អ្នកមាន ជម្លោះ​វិវាទ ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ពីព្រោះថា​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​នៅ​ត្រូវ​ទទួលផល​ប្រយោជន៍​អ្វីមួយ​ថែមទៀត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​វិញ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ និង ហុច​ជា​ផ្លែផ្កា​យ៉ាង​ឆាប់រហ័ស និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ច្រើន​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា និង គាំពារ​ជានិច្ច​។​
​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕
​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ក្រុមមនុស្ស​ច្រើនតែ​ចាំ​យាយី និង​បង្កបញ្ហា​មកឱ្យ​។​ក្រៅពីនេះ​លោកអ្នក តែង​លេចចេញ​នូវ​បាតុភាព ខ្វាយខ្វល់​ចិត្ត និង​ធ្វើ​អ្វី​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​នោះឡើយ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ព្រោះតែ​មានការ​ប្រជែង​គ្នា ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕
​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​ក្នុង​រង្វង់​គ្រួសារ​ស្វាមី ភរិយា​មាន​ភាព​ប្រទាំង​ប្រទើស ដូច្នេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក ទើប​រក្សា​ភាព​សុខដុម​នេះ​បានយូរ​អង្វែង​។​ការប្រកប​ការងារ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​និង​ពិសេស​ងាយ​កើតរឿង​ច្របូកច្របល់​ផ្លូវចិត្ត​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មួយ​រយះ​ពេលនេះ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​គប្បី​មានការ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កើតមាន​ការប្រឆាំង និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕
​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅ​អំឡុង​ពេលនេះ​ដួង​រាសី​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​មិនល្អ​ប្រសើរ​ឡើយ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​គឺ​មិន​អាចឱ្យ​ភ្លាំងភ្លាត់​បានឡើយ ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​បាន​ណាស់​។​ការប្រកប​ការងារ​ទ​ទួល​ផល​លំបាក​ច្រើន​បន្តិច ហើយ​បើជា​កិច្ចការ​ធំដុំ​ផង​ងាយ​ភ្លាំងភ្លាត់​និង​មាន​បញ្ហា​ច្រើន​ជាមួយ​មិត្តភក្តិ​រួមការ​ងារ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ឡើយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​សាំញ៉ាំ​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​៕
​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​កា​រស់នៅ​កើតមាន​ភាព​សុខដុម និង​ស្រុះស្រួល​ក្នុង​គ្រួសារ​គួរសម​។​ការប្រកប​ការងារ វិញ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់ និង​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ពេក​ឡើយ​ពីព្រោះ​មិន​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ ហើយ​បើ​ដួលរលំ​វិញ​គ្មាន​នរណា​ជួយ​លើក​នោះឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕
​ឆ្នាំម្សាញ់​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ទាំង​ផ្ទះសម្បែង​និង​ទោះ​នៅទីណា​ក្តី លោកអ្នក​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​ការប្រកប​ការងារ​ហាក់​យឺតយូរ និង​ពិសេស​ធ្វើ​ច្រើន​បែរជា​អាច​ទទួលរង​ការស្តីបន្ទោស​ថែមទៀត​។​ក្នុងពេល​នេះដែរ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​មិនដឹង​មុខក្រោយ​នាំ​កើតជា​រឿង​តូច​រឿង​ធំ​ណាមួយ​គេ​ចោមរោម​សម្អប់​បង្ក​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ឡើង​។​
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕
​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​ថ្ងៃនេះ ងាយ​បង្កបញ្ហា​ជាមួយ​អ្នកដទៃ​ណាស់ ដូចនេះ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ជាមួយ​ក្រុមមនុស្ស​ខ្លះ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​មានដំណើរ​មិនសូវ​ល្អ​ទេ ហេតុនេះ​ត្រូវ​យកចិត្តទុកដាក់​ការងារ​សំខាន់ៗ​ឱ្យបាន​ច្រើន​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​នឹងធឹង​ល្អ​តែ​យ៉ាងណា​ការរក​ផល​ចំណូល​នោះ​មិន​ឆ្លើយតប​ដូចជា​ទី​គាប់ចិត្ត​ទេ​គឺ​បាន​ត្រឹម​មួយ​ទប់ទល់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕
​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បញ្ហា​មិនល្អ​ដែល​ធ្លាប់តែ​យាយី នៅថ្ងៃនេះ​បាន​ចាកចេញ​ឆ្ងាយ​ធ្វើឱ្យ​ការ​ភាព​សុខដុម​បាន​រត់​ចូលមក​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​ក្នុងថ្ងៃនេះ​ដែរ​បើ​ទោះ​លោកអ្នក​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​មាន​ការរក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​ផង តែ​យ៉ាងណា​លោកអ្នក​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ឬ​យកក្តី​ច្រណែនឈ្នានីស​ដាក់ខ្លួន​ឡើយ​បើ​ពុំ​នោះទេ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ណាស់ដែរ​៕
​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​បើ​ចង់​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រុក​កិច្ចការងារ​អ្វីមួយ​តែង​ងាយ​
​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​គ្នា​ល្អ ហើយ​បើ​លោកអ្នក​មិនទាន់មាន​គូរ​គាប់​ពេលនេះ​ជា​ពេលវេលា​ល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕
​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​គំនិត​ភ្លឺ​ថ្លា បញ្ញា​ឈ្លាសវៃ គ្រាន់​គាប់ប្រសើរ ហេតុនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ចង់​ធ្វើ​អ្វីមួយ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្តើមធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ ពិសេស​ការចាប់ផ្តើម​កា​រងារ​ក្រុមហ៊ុន​ឯកជន​ឬ​ធ្វើ​អ្វីមួយ​ដែល​ចំណាយ​ប្រាក់កាស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​ផង ៕
​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​ឆ្លើយ​ត​ដូច​ការគ្រោងទុក​នោះដែរ​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​ទាំង​បញ្ហា​ការងារ​និង​បញ្ហា​ប្រាក់កាស​ផងដែរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ទៀតផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕
​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការចេញដំណើរ​ទាំង​ទីជិត ឬ​ទី​ឆ្ងាយ ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​និង​សុខភាព​តែម្តង​។ ការប្រកប​ការងារ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ពិសេស​បើ​ចង់​ប្រកប​កិច្ចការ​អ្វីដែល​ថ្មី​តែង​ជឿនលឿន​ទៅមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ផល​ចំណូល​ជួប​ការលំបាក ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​។​
រីឯ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ និង​សម្បូ​ណ៍​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​ទៀតហើយ​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular