ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
អភិរដ្ឋមន្ត្រី
(អៈភិរ័ត-ឋៈ—)
នាមសព្ទ
( បា. សំ. ស.; បា. អភិ + រដ្ឋ + មន្តី; សំ. អភិ + រាឞ្ត្រ + មន្ត្រិន៑ ) ពាក្យសន្មតប្រើតាមសម័យនិយម សំដៅសេចក្ដីថា “មហាមាត្រឬមន្ត្រីថ្នាក់ខ្ពស់បំផុត” ( ម. ព. អភិ, រដ្ឋ, រាស្ត្រ និង មន្ត្រីផង ) ។
អភិរម
(អៈភិរំ)
កិរិយាសព្ទ
( សំ. បា. ) រីករាយឬត្រេកអរក្រៃពេក; ពេញចិត្ត; នៅអាស្រ័យឬសម្នាក់អាស្រ័យដោយសប្បាយ ( ប្រើជា អភិរម្យ ក៏បាន, អ. ថ. —រំ ) ។
នាមសព្ទ
ឆត្ររួតមានរំភាយដូចក្លស់ សម្រាប់ប្រើជាគ្រឿងរុងរឿងក្នុងក្បួនហែក្នុងព្រះរាជពិធីណាមួយ ( ច្រើនសរសេរ អភិរំ ជាង ) ។
អភិរម្យ
(អៈភិរំ)
ដូចគ្នានឹង អភិរម កិ. ដែរ ។
អភិរាជ
(អៈ—)
នាមសព្ទ
( សំ. បា. ) អធិរាជ ( ម. ប្រ. ) ។
អភិរាម
(អៈ—)
គុណសព្ទ
( សំ. ) ល្អ, ប្រពៃ, ថ្លៃថ្លា ។