​ចាប់​ជនដៃដល់​៣​នាក់​បន្ថែមទៀត​ករណី​ធ្វើឃាត​លើ​ម្ចាស់​លក់​គ្រឿងបន្លាស់​រថយន្ត​

1375
ចែករម្លែក
  • 109
    Shares

ដោយៈ​គូលែន​/​សៀមរាបៈ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប​បាន​ចាប់ខ្លួន​ជនដៃដល់​បាន​ចំនួន​៣​នាក់​បន្ថែមទៀត​បន្ទាប់​ពី​ពួកគេ​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ក្រុង​សៀមរាប​កន្លងមក​។​
​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា ជនសង្ស័យ​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ​២០១៨ ជាប់​ពាក់​ព​ន្ធ័​ករណី ឃាតកម្ម​គិតទុក​ជាមុន កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ត្រង់ចំណុច​កន្លែង​លក់​គ្រឿង​ឡាន​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​ទាំង​៣​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១ ឈ្មោះ សយ ឡុ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​(​ជនដៃដល់​), ទី​២ ឈ្មោះ អ៊ុន ប៉ូឡូញ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​និង​ទី​៣ ឈ្មោះ អ៊ី យូ​ហាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។​សមត្ថកិច្ច​បាន​បន្តថា ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន​សឺ​វិ​ន​ផ្លឹ​ស ពណ៌​ខ្មៅ និង​មួយគ្រឿង​ទៀត​ម៉ាក​សាំ​ស៊ុ​ង​ណូ​ត​អេ​ច ពណ៌​ខ្មៅ ដែលជា​របស់​ជនរងគ្រោះ និង​សំលៀកបំពាក់រ​បស់ជនស​ង្ស័​យ​ដែល​ធ្វើ​សកម្មភាព រួមទាំង​ស្បែកជើង​០១​គូរ​។​

​សូមបញ្ជាក់ថា បុរស​ម្ចាស់​អាជីវ​ករលក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច​នា​អំឡុង​ម៉ោង​២១ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨​ដដែល​។ ជនរងគ្រោះ​ឈ្មោះ ពិត បារាំង អាយុ​៤៥​ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ​។ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ ជនដៃដល់​បាន រត់គេចខ្លួន​បាត់​។ ជំហាន​ដំបូង​ផងដែរ សមត្ថកិច្ច​បាន​អះអាងថា​ជា​ករណី​ប្លន់ ហើយ​សម្លាប់​៕S/

រូបភាពៈ ចាប់ខ្លួនជនដៃដល់ចំនួន៣នាក់ ដែលធ្វើឃាតលើម្ចាស់លក់គ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប៕គូលែន