ដោយ: សរិទ្ធ / ភ្នំពេញ: ប្រជាពលរដ្ឋបានប្រទះឃើញសពកុមារាម្នាក់ នៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងព្រៃភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជមុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបាត់ខ្លួនកាលពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២១៕