ភ្នំពែញ:សន្និសីទសិល្បៈវិបស៖ ”គុណតម្លៃនៃសិល្បៈ” ជាគម្រោងរួមគ្នារបស់អ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ឆ្នាំ២០២០ នៃអង្គការសិល្បៈខ្មែរអមតៈ។ សន្និសីទនេះនឹងត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី ៦ មេសា ឆ្នាំ ២០២១ ខាងមុខនេះ។

កញ្ញា ប៊ននឹម មីលីយ៉ា ជាសិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាម៦នាក់ និងជាអ្នកគ្រប់គ្រងគម្រោងនេះ នេះបានឱ្យដឹងថា សន្និសីទសិល្បៈវិបស៖ ”គុណតម្លៃនៃសិល្បៈ” មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃសិល្បៈមកលើសហគមន៍ សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ និងមនុស្សជាតិ។

ជាមួយគ្នានេះដែរ លោក ប៉ូសាគុណ ជាសិក្ខាកាម និងជាអ្នកសម្របសម្រួលសន្និសីទនេះ បានឱ្យ ដឹង ដែរ ថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីសម្រួលដល់ការចូលរួម កម្មវិធី ពេញ មួយថ្ងៃនេះ នឹងធ្វើឡើងជាលក្ខណៈអនឡាញតាមកម្មវិធី Zoom ហើយនិងមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេករបស់ អង្គការសិល្បៈខ្មែរអមតៈ (https://www.facebook.com/Cambodianlivingarts) និង ហេ្វសប៊ុកផេករបស់សន្និសីទសិល្បៈវិបស (https://bit.ly/3r6CS3k) ផងដែរ។

អ្នកសម្របសម្រួលរូបនេះ បានឱ្យដឹងទៀតថា សន្និសីទសិល្បៈវិបស «គុណតម្លៃនៃសិល្បៈ» ចែកចេញជា៣កម្មវិធីគឺ ៖

១ ពិព័រណ៌រូបថត៖ «ដង្ហើមនាសហសម័យ» ដោយ កែវ ភ័ក្រ និង សិល្បករ ម៉ិច សេរីរ័ត្ន ពីម៉ោង៩-១០.៣០ ព្រឹក ។ (ព័ត៌មានពិស្តារអំពីពិពរណ៌រូបថតសូមចុច ៖