​ដោយៈ​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​: សត្វ​ពស់ថ្លាន់​ចំនួន ៦២​ក្បាល ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឧទ្យាន​នុ​រក្ស​រដ្ឋបាល​ព្រៃឈើ ក្រុម​អន្តរាគមន៍ មន្ត្រី​បរិស្ថាន និង​កងរាជអាវុធហត្ថ​បាន​នាំយក​មកលេង​ទៀតហើយ នៅក្នុង​តំបន់​ការពារ​អភិរក្ស​បឹង​ធម្មជាតិ​ក្នុងស្រុក​កំពង់​លែង កាលពី​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​តំបន់​ការពារ​បឹង​និង​ព្រៃ​អភិរក្ស​ធម្មជាតិ​អតីត​ឡូត៍​នេសាទ​លេខ 1 ក្នុង​ឃុំ​ផ្លូវ​ទូក​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ដើម្បីឱ្យ​វា​បាន​បន្ត​កូនចៅ។​

​មន្ត្រី​បរិស្ថាន​ប្រចាំ​នៅ​ស្នាក់​ការឃុំ​ឆ្នុក​ទ្រូង​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅវេលា​ម៉ោង ៨​យប់​ថ្ងៃទី​២ មេសា ថា​ពស់ថ្លាន់​ខាងលើ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​យកមក​ប្រគល់​ឲ្យ និង​ខ្លះទៀត​ចាប់បាន​ពី​ក្រុម​ឈ្មួញ​ដឹកយក​ធ្វើ​អាជីវកម្ម​ទៅ​លក់​នៅ​កន្លែង​ផ្សេងៗ ។​

​ក្នុងនោះ​ផងដែរ កម្លាំងចម្រុះ​មន្ត្រី​បរិស្ថាន បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​ការពារ​ពូជ​សត្វ​ដ៏​កម្រ​នេះ កុំ​ចាប់ធ្វើ​អាជីវកម្ម លក់ដូរ និង​កុំ​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក ដែលជា​ជម្រក​សត្វ​គ្រប់​ប្រភេទ​រស់នៅ​បង្ក​កូនចៅ​បន្តទៀត​។​

​សូមបញ្ជាក់​ផងដែរ​ថា ការចាប់​សត្វព្រៃ​ធ្វើ​អាជីវកម្ម​វា​ជា​អំពើ​ល្មើសច្បាប់ ហើយ​អាច​ប្រឈម​នឹងមាន​ទោសទណ្ឌ​ផងដែរ ៕​