ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
បបូរ
នាមសព្ទ
ឈ្មោះសំពត់សូត្រមួយប្រភេទមានរឹមជាក្បាច់ក្បូរផ្សេងៗ
សំពត់បបូរ ។
រឹមមាត់
បបូរមាត់ ។ ត្រូវប្រយ័ត្នបបូរ ត្រូវប្រយ័ត្នមាត់ ។
បរិបូរ
(ប-រ៉ិបូ ឬ ប-បូ)
គុណសព្ទ
( សំ. បា. ) ដែលគ្រប់គ្រាន់, ដែលពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរ; ដែលឆ្អែតហើយ : ម្ហូបចំណីបរិបូរ, ទ្រព្យធនបរិបូរ ។ ប្រើជា កិ. ក៏បាន : ណ្ហើយ, ប៉ុណឹ្ណងចុះបរិបូរហើយ ! ។ ប្រើជា កិ. វិ. ក៏បាន : ខ្ញុំទទួលទានបរិបូរហើយ !
បរិបូរណ៍
(ប-រ៉ិបូ)
នាមសព្ទ
(សំ. បា. បរិបូរណ) ការគ្រប់គ្រាន់, ដំណើរពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរណ៍
បរិបូរណ៍ដោយប្រាជ្ញា ជាហេតុនាំឲ្យស្គាល់ការពិត ។
បាយបត្តបូរ
(—ប័តត្បូ)
នាមសព្ទ
( បា. បត្ត + បូរ; សំ. បាត្រ + បូរ ) បាយបំពេញបាត្រ ( បាយរាប់បាត្រ ) ឬបាយសម្រាប់បំពេញបាត្រ គឺបាយដែលទាយកគេទុកបម្រុងនឹងថែមក្រែងភិក្ខុសង្ឃខ្វះខាតឆាន់មិនគ្រាន់ ។ ហៅម្យ៉ាងថា បាយបិតបូរ “បាយសម្រាប់បំពេញផលឲ្យប្រេត” គឺបាយដែលទាយកប្រគេនភិក្ខុសង្ឃ ហើយឧទិ្ទសផលបុណ្យជូនទៅបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ ។
បិត្តបូរ
(បិត-ត្បូ)
មើលពាក្យ បាយបត្តបូរ ។