ដោយៈ ភ្នំ​ស្វាយ / កំពង់ធំៈ រដ្ឋបាលខេត្ត​កំពង់ធំ បាន​នាំយក​អំណោយ របស់​សប្បុរសជន​នានា ចែកជូន​បងប្អូន ប្រជាពលរដ្ឋ ពលករ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ខ្នង​ផ្ទះ ស្ថិតនៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១​។​

​នាឱកាស​នោះ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​និយាយថាៈ ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ មាន​រយៈពេល ១៤​ថ្ងៃ បន្ទាប់ពី​ពុក​ម៉ែ​បងប្អូន បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស និង​បណ្ដា​ខេត្ត​នានា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​គេហដ្ឋាន រៀងៗ​ខ្លួន និង​ក្រោម​ការតាមដាន របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់ ក្នុងការ​ទប់ស្កាត់ ការចម្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ តាម​ការណែនាំ តាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ៕/V​