ដោយៈវណ្ណៈ/ព្រះសីហនុះ-បុរសម្នាក់ភាគីខាងរុឺម៉កម៉ូតូបានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៤ វេលាម៉ោង ជិត៣រសៀល លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១១-២១២ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុថ្ងៃទី ០៣.ខែមេសាឆ្នាំ.២០២១។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូសណ្តោងរុឺម៉កពាក់ផ្លាកលេខព្រះសីហនុ 1F-8037 មានទិសដៅព្រះសីហនុ-ភ្នំពេញ បើកបរដោយឈ្មោះ ស៊ីម សាឡន ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់)មានទីលំនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានវ៉ាជែងមកខាងឆ្វេងដៃ រួចក៍បុករថយន្ត ម៉ាក TOYOTA SIENNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-3552 ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ឯម ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសឹង ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។

វត្ថុតាងរថយន្ត និងម៉ូតូ នគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត នគរបាលបានឃាត់ខ្លួនជាបណ្តោះអាសន្ន នាំយកដោះស្រាយបន្តតាមនិតិវិធី៕សរន