ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​រសៀល ថ្ងៃទី​៣ មេសា នេះ អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ លោក ជា ពិសី បាន​លើកឡើងថា ក្រោយ​ពូ​ទទួលដំណឹង​ថា ក្មួយ និង​ក្រុមគ្រួសារ ជាសះស្បើយ ពូ​សូម​ចូលរួម​អបអរសាទរ ចំពោះ ក្មួយប្រុស និង​ម្ដាយ​របស់​ក្មួយ ដែល​បានជា​សះស្បើយ ពី​ជម្ងឺ​កូ​វីដ​១៩ ។​

​លោក​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ សូម​ជូនពរ បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ , អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ប្រជាពលរដ្ឋ ទាំងអស់ ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ សូម​ឆាប់​ទទួលបាន ការ​ជាសះស្បើយ និង​សូម​ចៀស​ឆ្ងាយ ពី​ជំងឺ​កូ​វីដ ១៩​គ្រប់ៗ​គ្នា ៕/V​