​ដោយៈ បាយ័ន / សៀមរាបៈ ប្រធាន បុគ្គលិក និង​ក្រុមគ្រួសារ នៃ​មន្ទីរ​សម្រាក​ព្យាបាល ៧៧៧ ក្រុង​សៀមរាប ធ្វើតេស្ដ​ចំនួន ៤ លើក អវិជ្ជមាន​ទាំងអស់ ហើយ​នៅ​យប់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បើក​ដំណើរការ​វិញ​ហើយ ។​

​សូមបញ្ជាក់ថា មន្ទីរ​សម្រាក​ព្យាបាល ៧៧៧ ក្រុង​សៀមរាប ត្រូវបាន​អាជ្ញាធរ ខេត្តសៀមរាប បញ្ជា​ឲ្យ​ហុ​៊​ម​ព័ទ្ធ មិន​ឲ្យ​ដំណើរការ តាំងពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ មកម្ល៉េះ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ជន​ម្នាក់ ឈ្មោះ ម៉ាប់ វ៉ុ​ន់ ដែលជា​ដើមហេតុ នាំ​ឲ្យ​មានការ​រាលដាល ឆ្លង​ជំងឺ​កូ​វីត​-១៩ ជាច្រើន​នាក់ និង​ធ្វើ​ឲ្យ​មាន​ការបិទ ទីតាំង​ជាច្រើន​កន្លែង នៅក្នុង​ខេត្តសៀមរាប ៕/V​