ដោយៈ បាយ័ន / សៀមរាបៈ ប្រធាន បុគ្គលិក និងក្រុមគ្រួសារ នៃមន្ទីរសម្រាកព្យាបាល ៧៧៧ ក្រុងសៀមរាប ធ្វើតេស្ដចំនួន ៤ លើក អវិជ្ជមានទាំងអស់ ហើយនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានបើកដំណើរការវិញហើយ ។
សូមបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល ៧៧៧ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរ ខេត្តសៀមរាប បញ្ជាឲ្យហុ៊មព័ទ្ធ មិនឲ្យដំណើរការ តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ ដោយជាប់ពាក់ព័ន្ធនឹងជនម្នាក់ ឈ្មោះ ម៉ាប់ វ៉ុន់ ដែលជាដើមហេតុ នាំឲ្យមានការរាលដាល ឆ្លងជំងឺកូវីត-១៩ ជាច្រើននាក់ និងធ្វើឲ្យមានការបិទ ទីតាំងជាច្រើនកន្លែង នៅក្នុងខេត្តសៀមរាប ៕/V