ដោយ:សរិទ្ធ /បាត់ដំបង:ស្ត្រី​វ័យ​៣០​ឆ្នាំ ម្នាក់ បាន​ដួល​ស្លាប់ក្រោយពី​បាន​ដើរ​ជាន់​លើ​ខ្សែភ្លើង ដែល​បានដាក់​ពង្រាយ​នៅក្នុង​ផ្ទះ ដើម្បីឋឪ្យ​ឆក់យក​ជីវិត​ភរិយា ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ដោយ​បន្សល់​នូវ​កូនស្រី​កំព្រា​ចំនួន ២ នាក់តែក្រោយមកប្តីនោះក៍បានស្លាប់ដោយសារគាំងបេះដូងនៅកន្លែងប៉ូលិស។

សមសមត្ថកិច្ចមូលដ្ឋានបានឪ្យដឹងថាហេតុការណ៍នេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រហែល ៣ រសៀល ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុច​ក្បែរ​ស្ពាន​នាគ ស្ថិត​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង។

របាយការណ៍​បាន​បន្តថា បុរស​ជបុរសជាប្តីដែលជាជនបង្កឈ្មោះ ពេជ្រ ធា​រ៉េត អាយុ ៣១ ឆ្នាំ។ ឯ​ប្ឯប្រពន្ធដែលស្លាប់ឈ្មោះ ជា ច័ន្ទ​រចនា អាយុ ៣០ ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ ។អ្នក​ទាំង ២ មាន​កូនស្រី ២ នាក់ ហើយ​កន្លងមក​ក៏​តែងតែ​រស់នៅ​ដោយ​មិន​ចុះសម្រុង​នឹង​គ្នា ហើយក៏​ឈានដល់​ការ​ប្តឹងទៅ​អាជ្ញាធរ​ឃុំ និង​ប៉ូលិស​ប៉ុស្តិ៍​ផងដែរ នៅ​ទីបំផុត​ប្រពន្ធ​ក៏បាន​សុំ​លែង​តែម្តង ។ប៉ុន្តែ​នៅពេល​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​អាជ្ញាធរ​ឃុំ គឺ​បុរស​ជា​ប្តី​មិន​ព្រម​ចូលខ្លួន​នោះទេ ដោយនៅ​ចិញ្ចឹមចិត្ត រក្សា​ភ្លើង​ប្រច័ណ្ឌ​ដដែល។

ពាក់ព័ន្ធហេតុការណ៍នេះនៅ​ចំពោះ​សមត្ថកិច្ច បុរស​ជា​ប្តី​បាន​សារភាពថា ខ្លួន​ពិតជា​បានដាក់​ពង្រាយ​ខ្សែភ្លើង​នៅក្នុង​ផ្ទះ​ទាំង​ថ្ងៃ​មែន ប៉ុន្តែ​ការដាក់​នេះ​គឺ​ដាក់​ការពារ​ចោរ​តែប៉ុណ្ណោះ ជា​ចៃដន្យ​ក៏ត្រូវ​ប្រពន្ធ​ដើរទៅ​ជាន់​លើ​ខ្សែភ្លើង​នោះ ទទើបបណ្តាលឲ្យ​ឆក់​ស្លាប់​តែម្តង។

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះដែរ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​បុរស​ជា​ប្តី ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ហើយ​ដើម្បី​សាកសួរ។ ដោយឡែក​សព​ប្រពន្ធ កំកំពុងរង់ចាំឪ្យខាង​ផ្នែក​ជំនាញ កោសល្យ​វិច័យ​ខេត្ត ចុះទៅពិនិត្យ​ទើប​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​ជា​ក្រោយ។ប៉ុន្តែនៅម៉ោងជិត៩យប់ថ្ងៃដដែលប្តីរូបនេះក៍បានស្លាប់នៅកន្លែងប៉ូលិសដោយសារគាំងបេះដូងដែរ៕សរន