ដោយ:សរិទ្ធ/បាត់ដំបង: បុរសដែលធ្វើចត្តាឡីស័កបានចងកសម្លាប់ខ្លួន ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង២៥នាទីព្រឹកនៅបន្ទប់ទឹកក្នុងមណ្ឌលចត្តាឡីស័កអនុវិឡាល័យ សាមគ្គីស្ថិតក្នុងក្រុមទី០៤ ភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យថា:សពឈ្មោះនី.ម៉ាប់អាយុ៤៧ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិសាំងរាំ ឃុំបវេល ស្រុកបវេល។
ឈ្មោះនី.សារឿង អាយុ៥៤ឆ្នាំ មុខរបរធ្វើស្រែត្រូវជាបងស្រីបង្កើតសពបានបំភ្លឺថា: សពត្រូវ ជាប្អូនប្រុសក្រោយពីបានរៀបការរួចក៏បាននាំគ្នាទៅរស់នៅរកស៊ីនៅឯភូមិភ្លើងឆេះឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងនិងបន្តនាំប្រពន្ធកូនចេញទៅស៊ីឈ្នួលនៅឯប្រទេសថៃ រយៈពេលជាច្រើនឆ្នាំមកហើយ។ រហូតដល់អំឡុងខែមីនាប្អូនប្រុសបានទូរស័ព្ទមកប្រាប់ នាងខ្ញុំថាវាត្រូវបានប្រពន្ធកូនបណ្ដេញចេញពីកន្លែងធ្វើការហើយក៏បានសុំនាងខ្ញុំមករស់នៅឯស្រុកកំណើតវិញ។ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ប្អូនប្រុសក៏បានមកពីប្រទេសថៃ ពេលមកដល់នាងខ្ញុំក៏បានយកទៅដាក់ក្នុងមណ្ឌលចត្តាឡីស័កនៅភូមិសាមគ្គីឃុំបវេលស្រុកបវេលហើយនាងខ្ញុំតែងតែនិយាយលួងលោមលើកទឹកចិត្តប្អូនរហូតមករហូតដល់ថ្ងៃទី៤ ខែមេសា ម៉ោងប្រហែលប្រាំមួយជាងព្រឹកក៏មានគេទូរស័ព្ទមកប្រាប់ថាប្អូនប្រុសរបស់ខ្លួន បានចងកស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័ក។ បើតាមនាងខ្ញុំជាបងស្រីសន្និដ្ឋានថាប្អូនប្រុស ស្លាប់ព្រោះតែមានវិបត្តិផ្លូវចិត្តមិនមានករណីផ្សេងនោះទេ។
ចំណែកឈ្មោះមាន.ចិត្ត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ដែលត្រូវជាក្មួយបង្កើតជនរងគ្រោះបានបំភ្លឺថា:កន្លងមកខ្លួនក៏ធ្លាប់ដឹងថាពូរបស់ខ្លួននេះគាត់ធ្លាប់មានទំនាស់ក្នុងគ្រួសារដោយសារប្រពន្ធកូនគេបោះបង់ចោលនៅឯប្រទេសថៃទើបក្នុង អំឡុងខែមីនាក៏បានត្រឡប់មកស្រុកខ្មែរវិញក៏បានចូលទៅធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី៤ ខែមេសា វេលាម៉ោងជាង៦ព្រឹក ក៏បានទទួលដំណឹងថាពូរបស់ខ្លួនបានចងកស្លាប់នៅកន្លែង មណ្ឌលធ្វើចត្តាឡីស័ក។ការសន្និដ្ឋានរបស់ខ្លួនថាពូរបស់ខ្លួនស្លាប់ដោយសារមានវិបត្តិផ្លូវចិត្តប្រពន្ធកូនបោះបង់ចោលពិតប្រាកដមែនគឺគ្មានករណីអ្វីផ្សេងពីនេះឡើយ។ ក្រោយពីកំលាំង ជំនាញនិងគ្រូពេទ្យពិនិត្យរួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាចងក៍ធ្វើអត្តឃាតដោយខ្លួនឯងពិប្រាកដមែនដោយមូលហេតុ:ជនរងគ្រោះមានវិបត្តិផ្លូវចិត្តស្របតាមការបំភ្លឺរបស់សាច់ញាតិទាំង២នាក់ខាងលើផងដែរ។បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕/PC