ដោយៈប.ខុន / ភ្នំពេញ: លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៤ខែមេសាថា ភ្លៀងលាយខ្យល់កន្ត្រាក់លើក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី៤ខែមេសានេះ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះ រោងនិងរបស់របរមួយចំនួនដោយសារខ្យល់កួចខ្លាំង តែមិនទាន់មានរបាយការណជាក់លាក់មកនៅឡើយទេ៕