ដោយ :ប.ជ៏យ / បន្ទាយមានជ័យ :ភ្លៀងកក់ខែមួយមេដ៏ធំ ខ្យល់កន្រ្តាក់ក៏ធំបានបំផ្លាញ់ផ្សារធំមួយជាប់អគាកាសុីណូរប៉ារ៉ាមែក (PARA MAX ) ទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់នៅភូមិក្បាលស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ៏យចំថ្ងៃសែនឆេងម៉េងកាលពីម៉ោង៤ដល់ជាង៥ល្ងាចថ្ងៃទី៤ខែមេសាឆ្នាំ២០២១ ។

ពលរដ្ឋនិងសមត្ថកិច្ចបានប្រាប់កាសែតរស្មីកម្ពុជាថា៖ខ្យល់កន្ត្រាក់ដ៏ខ្លាំងហើយបុកបក់បំប៉ើងកញ្ឆក់កញ្ឆែងដែលជ្រៀតចូលមកជឫមួយភ្លៀងកក់ខែស៊ីពេលជាង១ម៉ោងនោះ បានបំផ្លាញរោងដែលរឹងមាំដែរនៃផ្សារខាងលើ ដែលមានតម្លៃខូចខាតយ៉ាងច្រើន ។ ហលយទំនិញលក់ដូរ ក៏របើក ខូចខាតយ៉ាងដំណំដែរ ។ក្នុងនោះ ក៏បង្កឳ្យមានមនុស្សស៥នាក់រងរបួសផងដែរ ហើយក្រុមគ្រួសារនិងគ្រូពេទ្យបាននឹងកំពុងសង្គ្រោះព្យាបាល ។

ក្រោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះ គេក៏ឃើញ ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតជាដើមនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងបានចុះពិនិត្យជាមួយម្ចាស់ផ្ទះនិងអាជីវករដើម្បីប៉ាន់ប្រមាណតម្លៃខូចខាតនិងរកវិធីជួសជុលឡើងវិញ ។

សូមរំលឹកថា នេះជាគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់លើកទី២ ហើយ ។ លើកមុនបាន កើតឡើងកាលិខែកុម្ភៈឆ្នាំ២០២១ ដែលបង្កខូចខាត អគារ រោងនិងលំនៅឋានពលរដ្ឋ មួយចំនួន ៕សរន