ដោយ:សរិទ្ធ/ភ្នំពេញ:លោកធ្ធាំ ប៊ុណ្ណាចៅក្រមសាលាដំបូងរាជធានីភ្នំពេញនិងសាច់ញាតិចំនួនទៀតបានរកឃើញមានវិជ្ជមានកូវីដ១៩ ដែលអាចឆ្លងពីកូនប្រុសរបស់លោក។

កាលពីកន្លងទៅនេះ កូនប្រុសរបស់លោក ធ្ធាំ ប៊ុណ្ណា ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ។បន្ទាប់មកលោក និងសមាជិកគ្រួសារ ត្រូវបានធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីធ្វើតេស្តរកកូវីដ១៩។ ក្រោយការធ្វើតេស្តលើកទី២ លទ្ធផលបានបញ្ជាក់នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ថា លោកនិងសាច់ញាតិមួយចំនួនមានវិជ្ជមានកូវីដ១៩។បន្ទាប់មកនៅយប់ថ្ងៃទី៤ ខែមេសានេះ លោក ធ្ធាំ ប៊ុណ្ណា និងសាច់ញាតិមួយចំនួនដែល រស់នៅផ្ទះលេខ២៨ ផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានក្រុមគ្រូពេទ្យទៅដឹកយកមកព្យាបាលនៅមន្ទីរពេទ្យ៕សរន