ដោយ :ប.ជ័យ / បន្ទាយមានជ័យ :មកដល់ថ្ងៃទី​៤ខែមេសា​ កម្លាំងនគរបាលឃុំនិងស្រុកនៅថ្មពួក និងអាជ្ញាធរដែនដី ព្រមទាំងកងទ័ពកងវរសេនាតូចលេខ៥១៣នៃកងពលតូចថ្មើរជើងលេខ៥១ បានបន្តចុះជួយរុះរើ សម្រួលជម្រក ជួសជុលក្រឿងនិងប្រក់ស័ង្កសីផ្ទះរបស់ពលរដ្ឋរងគ្រោះឡើងវិញ។

សូមរំលឹកថា កាលពី​ថ្ងៃទី​ ៣ខែមេសា​វេលាម៉ោង៥និង១៧នាទី មានភ្លៀងកក់ខែ លាយឡំខ្យល់កន្ត្រាក់ បង្កឳ្យខូចខាតផ្ទះពលរដ្ឋ១៩ខ្នង ក្នុងនោះក្នុងនោះ ខូចខាតធ្ងន់ចំនួន១ខ្នង ខូចខាតមធ្យមចំនួន១៨ខ្នង ដែលត្រូវប្រើស័ង្កសីសរុបចំនួន៤៥៨សន្លឹក ។តែគ្រោះធម្មជាតិនេះ លើកនេះពុំបង្កអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។ផ្ទះរងការខូចខាត កើតមាននៅភូមិចំនួន៣ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ៕