ដោយ:ទេពកង្រី/ខេត្តកំពង់ឆ្នាំង: លោកវេជ្ជបណ្ឌិតប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅល្ងាច ថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២១ម្សិលមិញ បានបញ្ជាក់ឱ្យក្រុមអ្នកយកព័ត៌មានដឹងថា មានបុរស២នាក់ មកពីភ្នំពេញទៅលេងផ្ទះនៅខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ១៩ ។

បុរសទី១. ឈ្មោះ សោម ឡូ អាយុ៣៦ឆ្នាំ ធ្វើការនៅរោងចក្រ ក្រុងភ្នំពេញ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ លទ្ធផលនៃការធ្វើតេស្ដលើកទី២ បានបញ្ជាក់ ឲ្យដឹងនៅម៉ោង ២ រសៀលថ្ងៃទី០៤ មេសាថា មានវិជ្ជមានកូវីត១៩ ដែលពេលនេះអ្នកជំងឺត្រូវបានដាក់នៅព្យាបាលដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

ករណីរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ខាងលើនេះបន្ទាប់ពីរូបគេបានផ្ដល់សំណាកធ្វើតេស្តកាលពីថ្ងៃទី ២៩ មេសា កន្លងមកនៅក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និងក្រោយពីផ្ដល់សំណាករួចមក មន្ទីរពេទ្យក៏បានអនុញ្ញាតឲ្យបុរសខាងលើទៅសម្រាកធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

បើយោងតាម របាយការណ៍របស់លោកមន្ទីរសុខាភិបាលខេត្តកំពង់ ឆ្នាំងបានបញ្ជាក់អោយដឹងថា អ្នកជំងឺរូបនេះមុននឹងរកឃើញវិជ្ជ មានកូវីដ១៩ បានចូលទៅព្យាបាលនៅផ្ទះពេទ្យឯកជន មួយកន្លែងចំនួន២ដង ដោយជិះម៉ូតូ កង់បីមួយគ្រឿងជាច្រើនដង លេខម្ចាស់កង់បី ០៩៧ ៧៧៧ ១៧ ៦២ នៅក្នុងក្រុងកំពង់ឆ្នាំង ។

ដូច្នេះករណីខាងលើនេះលោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានសូមធ្វើការអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋ ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយ ឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ១៩ ខាងលើនេះ សូមមេត្តាអញ្ជើញរួសរាន់មកផ្តល់សំណាក ដើម្បីធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឱ្យបានរហស័ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។

ពាក់ព័ន្ធ១ករណីទៀត ប្រធានមន្ទីសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា បុរសម្នាក់ ដែលនាំសង្សារនៅទីក្រុងភ្នំ ពេញមានវិជ្ជមានកូវីដ១៩ មកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាចកាលពីថ្ងៃទី២៤ ខែមីនា នោះលទ្ធផលនៃតេស្ត នៅល្ងាចថ្ងៃទី ០៤ ខែមេសា នេះ ក៏មានវិជ្ជមានកូវីដដែរ។

ដូច្នេះប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ ត្រឡាចក៏ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដូចគ្នាដែរ ដោយត្រូវចូលរួមអនុវត្តនៅវិធានការរបស់ក្រសួងសុខាភិបាល គឺ៣ ការពារ ៣កុំ នឹង២ត្រូវចូលរួមទាំងអស់គ្នា ៕