(​ព័ត៌មាន​បន្ថែម​)៖សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បុរស​ដែល​បាន​ស្លាប់​ដោយសារ​ខ្មាន់កាំភ្លើង​បាញ់

1198
ចែករម្លែក

សម្លាប់​បុរស​ម្នាក់ នៅ​ស្រុក​រលាប្អៀ​, នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ បើតាម​សមត្ថកិច្ច​ខេត្ត បានដាក់​ការសង្ស័យថា​ជាការ​ប្លន់​សម្លាប់​យក​រថយន្ដ​ម៉ាក​Highlander​ដោយ​ជនរងគ្រោះ​ជា​អ្នកបើករថយន្ដ​តាក់ស៊ី ពី​ខេត្តពោធិ៍សាត់ ទៅ​រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​បុរស​ជា​ជនរងគ្រោះ ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ធ្លាយ​ក្បាល​នោះ ឈ្មោះ អៀង ចិ​ត្រា ហៅ​ចិត្ត អាយុ​៤៣​ឆ្នាំមាន​ទី​លំ​ភូមិ​ចំការចេក​ខាងជើង​សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​។​ដោយឡែក​រថយន្ដ​ដែល​ជនសង្ស័យ​យកទៅ​នោះ ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-1125​។​

​សូម​រំលឹកថា បុរស​ម្នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់ រួច​អូស​ទម្លាក់ចោល​នៅ លើ​ដងផ្លូវ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់ចំណុច​ផ្លូវ​អា​លុង​ចូលទៅ​គោក​ស្តៅ ស្ថិតក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

ក្រោយ​មានការ​ភ្ញាក់ផ្អើល​សមត្ថ​កិច្ច បាន​ចុះទៅពិនិត្យ នៅ​កន្លែង​កើត​កើតហេតុ ហើយ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ជនដៃដល់ ដើម្បី​ចាប់ខ្លួន​យកមក ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕S​ដោយ​សន​សក្តា​

ទីតាំងផ្សាយពាណិជ្ជកម្ម