ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក្រោម​ការដឹកនាំ​បញ្ជា​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ កាលពី​យប់​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ បាន​ដឹកនាំ កម្លាំង​គណៈ បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ រួមមាន មន្ត្រី និង​កម្លាំងប្រដាប់អាវុធ ចែកជា ក្រុម​ត្បា​ត​តាម​ដងផ្លូវ និង​គោលដៅ​ទប់ស្កាត់ សកម្មភាព​ល្មើស​បម្រាប​គោចរ ព្រមទាំង កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​ទាំង ៧ ចុះ​អនុវត្ត​សេចក្ដីសម្រេច ស្ដីពីការអនុវត្ត​វិធានការ​រដ្ឋបាល ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ទូទាំង​មូលដ្ឋាន​ខណ្ឌ ប្ញ​ស្សី​កែវ​៕/V​-PC