Home ព័ត៌មានអន្តរជាតិ ឧទ្ធម្ភាចក្រ ...

ឧទ្ធម្ភាចក្រ Ingenuity របស់​ណា​សាបាន​ទម្លាក់​ចុះ​ដល់​ផ្ទៃ​ភព​ព្រះ​អង្គារ នៅមុន​ការហោះហើរ​លើកដំបូងរ​បស់​វា

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទីភ្នាក់ងារ​អវកាស​អាម៉េរិក​ណា​សាបាន​និយាយថា ឧទ្ធម្ភាគចក្រ​ខ្នាតតូច Ingenuity​របស់​ណា​សា​ត្រូវ​បាន​ទម្លាក់​ចុះ​ដល់​ផ្ទៃ​ភព​ព្រះ​អង្គារ​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​​ហោះហើរ​លើកដំបូង​របស់​វា​។​

​ឧទ្ធម្ភាគចក្រ​ធុន​ស្រាល​បំផុត​នេះ​ត្រូវបាន​ផ្អឹប​ជាប់​ពោះ​របស់​យាន​ស្រាវជ្រាវ Perseverance ដែល​បាន​ចុះចត​នៅ​លើ​ភព​ក្រហម​នេះ​កាលពី​ថ្ងៃទី ១៨ ខែ​កុម្ភៈ​។​

​មន្ទីរពិសោធន៍​ម៉ាស៊ីន​យន្តហោះ​អវកាស​របស់​ណា​សាបាន​បង្ហោះ​សារ Twitter កាល​ថ្ងៃ​សៅរ៍​ទី​៣​មេសា “​ការចុះ​ចត​របស់​ឧទ្ធម្ភាគចក្រ​ភព​ព្រះ​អង្គារ​ត្រូវ​បាន​បញ្ជាក់​!”​។​

“​ការធ្វើដំណើរ​របស់​វា​ចម្ងាយ ២៩៣ លាន​ម៉ា​យល៍ (៤៧១ លាន​គីឡូម៉ែត្រ​) នៅលើ​យាន NASAPersevere បានបញ្ចប់​ជាមួយនឹង​ការទម្លាក់​ចុះ​ដល់​ដី​ពី​កម្ពស់ ៤ អ៊ី​ញ (១០ សង់ទីម៉ែត្រ​)​ពី​ពោះ​របស់​យាន​​ទៅ​លើ​ផ្ទៃ​ភព​ព្រះ​អង្គារ​នៅថ្ងៃនេះ​។ ព្រឹត្តិការណ៍​បន្ទាប់​? គឺ​សម្រាក​មួយ​យប់​សិន​”​។​

​លោក​បប់ បា​ឡា​រ៉ា​ម ប្រធាន​វិស្វករ​គម្រោង​ឧទ្ធម្ភាគចក្រ​ភព​ព្រះ​អង្គារ បាន​និយាយថា នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ក្រុមការងារ​របស់​ឧទ្ធម្ភាគចក្រ Ingenuity​នឹង​ឆែក​មើល​ថា​តើ​បន្ទះ​សូ​ឡា​របស់​ឧទ្ធម្ភាគចក្រ​​ដំណើរការ​បាន​ត្រឹមត្រូវ​ឬ​អត់ រួច​ហើយ​សាក​ថ្ម​វា​ឱ្យ​ពេញ មុនពេល​ធ្វើ​តេស្ត​ស្លាបចក្រ​និង​ឧករ​ណ៍​ចាប់សញ្ញា​របស់​វា នៅមុន​ការហោះហើរ​ជា​លើកដំបូង​របស់​វា​៕

​ឧទ្ធម្ភាគចក្រ​ខ្នាតតូច Ingenuity ត្រូវ​បាន​ទម្លាក់​ចុះ​ដល់​ផ្ទៃ​ភព​ព្រះ​អង្គារ រង់ចាំ​តែ​ថ្ងៃ​ហោះហើរ​លើកដំបូង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular