ការដើរ​លេង​យប់​ក៏​ជា​ប្រភព​កើត​ជំងឺមហារីក​ដែរ​!

1388
ចែករម្លែក

​ប្រសិន​អ្នករស់នៅ​ទីក្រុង​ធំ​មួយ ដែល​បំភ្លឺ​ចិញ្ចាចចិញ្ចែង​ដោយ​អំពូល ភ្លើង LED និង​ចេញ​ក្រៅ នៅពេល​យប់ ជាប្រចាំ​នោះ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត នឹង​កើន​ទ្វេដង​ហើយ​ហានិភ័យ មហារីក​សុដន់​កើន ១,៥ ដង ។​
​ ​
​ការស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ មួយ​របស់​សកលវិទ្យា​ល័យ អ៊ិ​ច​ធ័ នៅ អង់គ្លេស និង​វិទ្យាស្ថាន ស្រាវជ្រាវ​សុខភាព​ពិភពលោក បា​សេ​ឡូ​ណា និង អង្គការ​សុខភាព​ពិភពលោក​បាន​លើក ឡើង​នូវ​ការអំពាវនាវ​សំដៅ​បន្ថយ ស្ថានភាព​ឆ្លង​ពន្លឺ​បៃតង​ពី​អំពូល LED ។​
​ ​
​ផ្នែក​សំខាន់​មួយ​នៃ​ការ​ស្រាវ ជ្រាវ​នេះ គឺ​វិភាគ​លម្អិត​ការប្រែប្រួល អ័រម៉ូន​ក្នុង​សរីរាង្គ​អ្នក​ស្ម័គ្រ ចិត្ត ៤.០០០ នាក់​នៅ​អេ​ស្ប៉ា​ញ​, អ្នករស់នៅ​ទីក្រុង ធំៗ​, មាន​សកម្មភាព​នៅពេល​យប់​ជា ប្រចាំ ។ ប្រភេទ​អ័រម៉ូន​ត្រូវ​ទទួល ឥទ្ធិពល​ធ្ងន់ធ្ងរ​បំផុត គឺ melatonin​។ ​ ​ ​

​បរិមាណ Melatonin ដែល​បញ្ចោ​ញ​ក្នុង​សរីរាង្គ​អ្នក​ទាំងនេះ​ត្រូវ​ថម ថយ​ធ្ងន់ធ្ងរ ។ ក្នុងពេល នោះ melatonin មាន​តួនាទី​សំខាន់​ក្នុងការ​សម្រួល​ខួប​ថ្ងៃ​-​យប់​របស់​កម្រិត​ជីវសាស្ត្រ​, សំខាន់ ក្នុងការ​សម្រួល​ខួប​ថ្ងៃ​-​យប់ របស់​កម្រិត ជីវសាស្ត្រ​, ជា​សារជាតិ​ប្រឆាំង​អុកស៊ីត​- កម្ម​មួយ​,​ប្រឆាំង​រលាក​ដោយ​ធម្មជាតិ ការប្រែប្រួល​អ័រម៉ូន​នេះ​បានធ្វើឱ្យ​ហានិភ័យ​មហារីក ក្រពេញ​ប្រូ​ស្តា​ត​នៅ ពួក​អ្នកស្ម័គ្រចិត្ត​បុរស​កើនឡើង​ទ្វេដង និង​ហានិភ័យ​មហារីក​សុដន់​នៅ​ពួក អ្នកស្ម័គ្រចិត្ត​ជា​ស្ត្រី​កើន ១,៥ ដង ។​
​ ​
​បណ្ឌិត អេ​ឡេ​សាន់​ឌ្រូ សាន​- ឆេស ដឺ មី​ហ្គេ​ល ( lejandro Sanchez de Miguel) នៅ​សកល​វិទ្យាល័យ អ៊ិ​ច​ធ័​រ បានឱ្យដឹងថា ពន្លឺ​បៃតង​ក្នុង​ទូរស័ព្ទ ចល័ត និង​ម៉ាស៊ីន​កុំព្យូទ័រ នៅពេល​យប់ ក៏​នាំមក​នូវ​ហានិភ័យ​ដូចគ្នា ។​
​ ​
​កាលពីដើម​ខែមេសា មន្ត្រី សុខាភិបាល​ជាច្រើន​នៅ​អឺរ៉ុប បាន ព្រមាន​ថា ប្រភេទ​អំពូល​ភ្លើង បំភ្លឺ​ផ្លូវ LED ជាមួយនឹង​ពន្លឺ​ដ៏​ខ្លាំង​អាចធ្វើឱ្យ អាក់​ដំណេក​និង​ខូច​ភ្នែក ។ សមាគម​វេជ្ជសាស្ត្រ អាមេរិក ក៏​ទើបនឹង​អំពាវនាវ ទីក្រុង​ទាំងឡាយ​ដែល​ប្រើប្រាស់​អំពូល LED នៅ​អាំង​តង់​ស៊ី​តេ ទាប​បំផុត​តាម​ដែល​អាច ៕ ប្រែ​សម្រួល​: រតនៈ​