ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ​បញ្ជា​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាននិងកំពុង​ដឹកនាំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ប្ញ​ស្សី​កែវ រួមមាន មន្ត្រី និង​កម្លាំងប្រដាប់អាវុធ ចែកជា​ក្រុម​ល្បាត តាម​ដងផ្លូវ និង​គោលដៅ ទប់ស្កាត់​សកម្មភាព​ល្មើស វិធានការ​រដ្ឋបាល ព្រមទាំង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល សង្កាត់​ទាំង ៧ ចុះ​អនុវត្ត​សេចក្ដីសម្រេច ស្ដីពី​ការអនុវត្ត​វិធានការ រដ្ឋបាល​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ទូទាំង មូលដ្ឋាន ខណ្ឌ​ប្ញ​ស្សី​កែវ​៕/V​-PC