ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៨ យប់ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរង ជាតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំ កម្លាំងចម្រុះ ចុះត្រួតពិនិត្យគោលដៅទី១ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដើម្បីត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល លើអ្នកល្មើសបំរាមគោចរ នៅកំណាត់ផ្លូវលេខ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកអភិបាលរងខណ្ឌ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តចូលរួម ទប់ស្កាត់ កាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យឆាប់វិល ទៅរកស្ថានភាព ល្អប្រសើរវិញ ដោយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានត្រឹមត្រូវ បំផុត។
គួរបញ្ជាក់ផងដែរថាៈ ក្រៅពីគោលដៅត្រួតពិនិត្យ មួយនេះ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៍ត្រូបានខាងរដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យ ជាបន្តបន្ទាប់ផងដែរ៕/V-PC