អ្នកធ្វើដំណើរ​ជុំវិញ​ពិភពលោក​បោះឆ្នោតឱ្យ​ប្រជុំ​កោះ​ផា​ឡា​វ៉ាន់​របស់​ហ្វីលីពីន​ជា “​កោះ​ស្អាត​ដាច់​គេ​លើ​ពិភពលោក​” បី​ឆ្នាំ​ជាប់​គ្នា​

2403
ចែករម្លែក

​ប្រជុំ​កោះ​ផា​ឡា​វ៉ាន់​របស់​ហ្វីលីពីន​បាន​គ្រង​តំណែង​កោះ​ស្អាត​ដាច់​គេ​លើ​ពិភពលោក ៣ ឆ្នាំ​ជាប់​គ្នា​ហើយ​។​

​កោះ​ដ៏​ពិសេស ដែលមាន​កូន​កោះ​តូចៗ​ជាង ១.៨០០ នៅ​ជុំវិញ បាន​ដណ្តើម​ចំណាត់ថ្នាក់​លេខ ១ ជាថ្មី​ម្តងទៀត​ក្នុងការ​ប្រគល់​ពានរង្វាន់​របស់​ទស្សនា​វ​ដ្តី Travel & Leisure​។​

​កោះ​នេះ​គឺ​ប្រៀប​បី​ដូចជា​ឋានសួគ៌​មនោ​រម្យ ដែលមាន​ភ្នំ គុហារ​ថ្មកំបោរ និង ទឹកថ្លា​យុង​ដូច​ត្បូង​ចរណៃ ប៉ុន្តែ​ស្ទឹង​ក្រោម​ដី​ប្រវែង​ជាង ៨ គីឡូម៉ែត្រ​របស់​កោះ​នេះ​ឯណោះ​ទេ ដែល​ធ្វើឱ្យ​កោះ​ផា​ឡា​វ៉ាន់​ល្អ​ដាច់​គេ​។ ស្ទឹង​ក្រោម​ដី​នេះ​ក៏​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​របស់​អង្គការ​យូណេស្កូ​ផងដែរ​។

​កោះ​ផា​ឡា​វ៉ាន់​ចាប់ផ្តើម​មាន​គេ​ស្គាល់​ខ្លាំង បន្ទាប់ពី​កោះ​នេះ​បាន​បង្ហាញខ្លួន​ក្នុង​ភាពយន្ត​ហូលីវូដ​រឿង The Bourne Legacy រឿង The Beach និង​រឿង James Bond’s The World Is Not Enough៕ ដោយ ៖ កញ្ញាដាលីស

ទេសភាព​លើ​ប្រជុំ​កោះ​ផា​ឡា​វ៉ាន់ ដែល​ល្បី​ខ្លាំង​ដោយសារ​ស្ទឹង​ក្រោម​ដី​រប​ស់វា

 

ទីតាំងផ្សាយពាណិជ្ជកម្ម