​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សត្វ​ជ្រូកព្រៃ​យ៉ាងតិច​៦​ក្បាល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ងាប់​រហូត​រលួយ​ស្អុយ​ទាំង​ជើង​ជាប់អន្ទាក់​នៅ​សហគមន៍​ការពារ​ធម្មជាតិ​អូរ​គគី នា​ដែនជម្រកសត្វព្រៃ​លំផាត់​។ នេះ​បើតាម​សេចក្តី រាយការណ៍​របស់​អង្គការ​កម្មវិធី​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ។

​ក្រោម​កិច្ចសហការ​ជាមួយ​អ្នក​អភិរក្ស​វ័យក្មេង​នា​ដើមខែ​មេសា ឆ្នាំ​២០២១ នេះ គណៈកម្មការ​សហគម​ន៍​ការពារ​ធម្មជាតិ​អូរ​គគី បាន​ចុះ​ល្បាត​និង​ដោះ​អន្ទាក់​ដាក់​សត្វ ៤៥ អន្ទាក់ ដោយឡែក​សត្វ​ជ្រូកព្រៃ​ចំនួន ៦ ក្បាល​បាន​ជាប់អន្ទាក់​និង​បាត់បង់​ជីវិត​រហូត​លួ​យ​ស្អុយ​ទាំង​ជើង​ជាប់អន្ទាក់​តែម្តង​។​

​ប្រភព​ដដែល​បាន​បន្តថា អន្ទាក់​ជា​ឃាតករ​ដ៏​សាហាវ​ដែល​បានសំលាប់​សត្វព្រៃ​ដោយ​មិន​រើសមុខ ។ សូម​ចូលរួម​ការពារ​សត្វព្រៃ​យើងទាំងអស់គ្នា​ដោយ​មិន​ហូប​សាច់សត្វ​ព្រៃ​៕