ដោយ:រ៉ាម៉ន/ភ្នំពេញ: រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ស្ថិតនៅសង្កាត់ទួលសង្កែទី១ ចំនួន ០១ ទីតាំង និងសង្កាត់ច្រាំងចំរេះទី២ ចំនួន ០១ ទីតាំង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីទីតាំងចត្តាឡីស័កទាំងអស់នេះ បានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវតាមវិធានសុខាភិបាល៕