ដោយៈរ៉ាម៉ន/ព្រះវិហារៈ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដើម្បីការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩រួចរាល់អស់ហើយ។
មន្ត្រីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងតែ វាយលុកជាខ្លាំងទៅកាន់មនុស្ស ដែលរស់នៅជុំវិញពិភពលោកយើងនេះ ហេតុនេះ ដើម្បីការពារពីជំងឺកូវីដ-១៩ ទាមទារឱ្យយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយត្រូវតែពាក់ម៉ាស រក្សាគម្លាត បាញ់អាល់កុល និងលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ជានិច្ច។
ក្រៅពីការការពារទាំងនេះហើយ ថ្ងៃនេះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដើម្បីការពារ និងទប់ស្កាត់ពីជំងឺមួយនេះរួចរាល់។
សូមបងប្អូនអនុវត្តតាមវិធានសុខាភិបាលអោយបាន ម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕