Views: 70 Post navigation លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បាននាំអំណោយជាអង្ករ និងគ្រឿងឧបភោក បរិភោគមួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីចំនួន៥៣គ្រួសារ ស្មើ៥៣បន្ទប់ ស្នាក់នៅធ្វើចត្តាឡីស័ក បន្ទាប់ពីគ្រូពេទ្យរកឃើញកម្មកររោងចក្រកាត់ដេរម៉េង អៀង ម្នាក់ វិជ្ជមានកូវីដ១៩។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅមុននេះបន្តិចថា រហូតមកដល់ត្រឹមម៉ោងជាង ៦ល្ងាចថ្ងៃទី៦ ខែមេសា នេះ មន្ត្រីយោធាចំនួនពីរនាក់ ដែលបានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុផ្ទុះអូប័រកាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ នៅមិនទាន់រកឃើញនៅឡើយទេ ដោយកម្លាំងយោធាកងទ័ពជើងទឹកកំពុងតែរុករកជាបន្តទៀត។ ហើយមន្ត្រីយោធាចំនួន ៤នាក់ បានរងរបួស ដោយក្នុងនោះរងរបួសស្រាលចំនួន ៣នាក់ និងរបួសធ្ងន់ម្នាក់។