ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រលប់ថ្ងៃទី៦ ខែមេសានេះបានចេញសារសម្លេងណែនាំ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងរៀបចំផែនការចាក់វ៉ាក់សាំងជាបន្តទៀតដោយផ្តោតសំខាន់ទីក្រុងភ្នំពេញនិងខេត្តកណ្តាលជាអាទិភាពដើម្បីធ្វើឲ្យទីក្រុងភ្នំពេញមានភាពស៊ាំ ។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានរំពឹងទុកថាការចាក់វ៉ាក់សាំងនាពេលខាងមុខវាលែងជាវ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្ធកិច្ច ដែលពលរដ្ឋត្រូវ តែចាក់វ៉ាក់សាំងទើបទទួលបានការងារធ្វើ ។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៅកាន់ លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រ ធានគណៈកម្មការចរចាទិញវ៉ាក់សាំង និងលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង គួរ តែរៀបចំចាក់វ៉ាក់សាំងជាបន្តទៀត ។ សម្តេចបន្តថាឥឡូវនេះគឺសម្រាប់ដំណើរការចាក់សាំងទៅលើក្រុមអាទិភាព នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសបាននិងកំពុងដំណើរការហើយ ។ ប៉ុន្តែបើពិនិត្យអំពីស្ថានភាពនៅពេលខាងមុខហើយទាក់ទិនជាមួយនឹងការរីករាលដាលនៅទីក្រុងភ្នំពេញ ជំហានបន្តរបស់យើងគឺត្រូវគ្រប់គ្រងទីក្រុងភ្នំពេញនិងខេត្តកណ្ដាលឲ្យបាន ។ ជាពិសេសភ្នំពេញយើងបានផ្ដល់អាទិភាពខ្ពស់ដែលកន្លងទៅ ទាំង អាស្តាហ្សែនីកាបានផ្ដល់ ដោយចាក់សម្រាប់ប្រជាពលរដ្ឋច្រើនម៉ឺននាក់ និង ស៊ីណូហ្វាម ៤០ ម៉ឺនដូស ក៏បានប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញផងដែរ ។ ក៏ប៉ុន្តែដើម្បីធានាភាពស៊ាំនៅទីក្រុងភ្នំពេញ ដែលជាតំបន់កន្លែងលំហូរប្រមូលផ្ដុំមនុស្សនិងលំហូរចេញក្រៅនិងពីក្រៅចូលមកក្នុងចាំបាច់ត្រូវតែមានភាពស៊ាំនៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាល ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសុំឲ្យគណៈកម្មការចំពោះកិច្ចចាក់សាំងធ្វើផែនការថ្មី រៀបចំធ្វើផែនការចាក់វ៉ាក់សាំងបន្តនៅពេលដែលវ៉ាក់សាំងថ្មីមកដល់ឆ្ពោះទៅលើភូមិ សាស្ត្រទីក្រុងភ្នំពេញនិងខេត្តកណ្ដាល ។ សម្តេចបន្តថាបើយើងមិនធ្វើដូច្នេះទេយើងដាក់ត្រង់នេះបន្តិចត្រង់នោះបន្តិចភាពស៊ាំនេះមិនគ្រប់គ្រាន់ទេ ។ដូចនេះយើងត្រូវផ្ដល់ អាទិភាពឲ្យទីក្រុងភ្នំពេញតែម្ដងសម្រាប់ការចាក់វ៉ាក់សាំងហើយទីក្រុងភ្នំពេញមិនសំដៅថាជានរណាទេព្រោះយើងបានកំណត់គោលដៅអាទិភាពនៃត្រូវបានចាក់រួចមកហើ យ ។ ដូច្នេះគោលដៅបន្តត្រូវច្បាមយកជាមួយមនុស្សទាំងអស់ត្រូវតែចាក់វ៉ាក់សាំង ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖«ឥឡូវនេះយើងនៅចាក់វ៉ាក់សាំងដំណើរការដោយស្ម័គ្រចិត្ត ប៉ុន្តែសម្តេចគិតថានៅពេលណាមួយចាក់សាំងក្លាយទៅជាវ៉ាក់សាំង កាតព្វកិច្ចតែនេះគ្រាន់តែជាការគិតគូរដោយយោលទៅសភាពការណ៍ជាក់ស្ដែងដែលកំពុងវិវត្តនៅលើពិភពលោកប្រទេសខ្លះចាប់ផ្ដើមធ្វើបដិកាជាមួយគ្នាដោយចាក់វ៉ាក់ សាំងហើយបន្ធូរបន្ថយការធ្វើចត្តាឡីស័កនិងការទៅមករកគ្នាបាន។ប៉ុន្តែនៅក្នុងប្រទេសរបស់យើងទីក្រុងភ្នំពេញនិងខេត្តកណ្ដាលនិងកន្លែងដទៃទៀតនៅពេលដែលក្រុម ហ៊ុន សហគ្រាសគេបានចាក់សាំងអស់ហើយអ្នកដែលមិនបានចាក់វ៉ាក់សាំងអាចមិនទទួលបានការងារធ្វើនៅទីនោះទៀតទេហើយការប្រលងជ្រើសរើសបុគ្គលិកចូលធ្វើ ការបើមិនបានទទួលការ ចាក់វ៉ាក់សាំងទេ ពួកគេក៏អាចនឹងមិនទទួលបានការអនុញ្ញាតឲ្យប្រឡងចូលធ្វើការដែរ ។ អញ្ចឹងទេបន្តិចទៀតនៅលើពិភពលោកអាចថាវ៉ាក់សាំង ក្លាយជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដ នេះជាការប្រមើលមើលរបស់ខ្ញុំ» ។
សម្តេចតេជោបន្តទៀថា៖អ្នកមិនបានចាក់វ៉ាក់សាំងគឺជាអ្នកអភ័ព្វ អ្នកដែលពុំមានលទ្ធភាពទទួលបានការងារធ្វើ ឬការស្វាគមន៍ពីអ្នកដែរបានចាក់វ៉ាក់សាំងដែលជាការរើស អើងមួយ ។ សម្តេចបានសង្កត់ធ្ងន់ថាចំណុចនេះជាចំណុចដែលត្រូវគួរយកចិត្តទុកដាក់ ។
សម្តេចបានសង្កាត់ធ្ងន់ឲ្យលោកស្រី ឱ វណ្ណឌីន ពិភាក្សាជាមួយលោក វង្សី វិសុទ្ធ នៅពេលដែលវ៉ាក់សាំងថ្មីមកដល់ត្រូវរៀបចំផែនការដើម្បីចាក់នៅទីក្រុងភ្នំពេញ អ្នកខេត្ត កណ្ដាល ហើយអាចតាមផ្លូវជាតិលេខ៤ ដែលជាតំបន់រោងចក្រគឺកម្មករទាំងអស់នឹងត្រូវទទួលបាននូវវ៉ាក់សាំង ហើយតាមផ្លូវជាតិលេខ៣ តាមផ្លូវជាតិលេខ ២និងនៅតាម តំបន់ផ្សេងទៀត ដែលនៅកៀកក្រុងភ្នំពេញតែម្ដង ដែលមានមនុស្សច្រើនត្រូវទទួលបានវ៉ាក់សាំង ។ ដូច្នេះត្រូវធ្វើការងារជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជា ជីវៈ ,រដ្ឋបាលរាជធានីភ្នំពេញ និង ខេត្តកណ្ដាលថាតើមានចំនួនមនុស្សប៉ុន្មានសម្រាប់ការទទួលវ៉ាក់សាំងនេះ ទាំងប្រជាជនធម្មតាអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង តើនៅសល់ប៉ុន្មាន ។ ដូចនេះយើងអាចសរុបបាននៅក្នុងការទិញយកមក ឬក៏ជាជំនួយ គឺប្រើប្រាស់ទៅលើគោលដៅនេះជាអាទីភាពខ្ពស់បំផុត ។ដើម្បីផ្ដល់ភាពស៊ាំឲ្យអ្នក រស់នៅទីក្រុងភ្នំពេញ នៅខេត្តកណ្ដាល ដើម្បីឲ្យអ្នកចូលមកទីក្រុងគ្មានការចម្លងពីអ្នកទីក្រុងទៅជនបទ ,អ្នកទីក្រុងទៅជនបទមិនមាននាំជំងឺទៅកាន់ជនបទទៀតទេ ៕