ដោយៈទេពកង្រី/កំពង់ឆ្នាំង:ផ្ទះចំនួន០៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនដល់ អតីតយុទ្ធជនចំនួន ៤គ្រួសារក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ។

អំណោយផ្ទះចំនួន៤ ខ្នង បានប្រគល់ជូន ១. លោក ហោ ចិន្តា រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
២. លោក អ៊ុយ វណ្ណ: រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។៣. លោក ចេង ចន្តា រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និង៤. លោក ទិត្យ ហាក់ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
ជាមួយផ្ទះក៏មានការផ្តលជាសម្ភារ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន៕សរន