ដោយ​៖​ដេប៉ូ​​ភ្នំពេញ​៖​នៅ​យប់​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ ២០២១​នេះ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការប្រើប្រាស់​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្មករនិយោជិត ក្នុងអំឡុងពេល​ដាក់​កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ក្នុង​គោលដៅ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​


​បើតាម​សេចក្តីជូនដំណឹង​ខាងលើ​បាន​បញ្ជាក់ថា យោងតាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ រមណីយដ្ឋាន ទេសចរណ៍ នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាបជូន​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស កម្មករនិយោជិត​និង​បុគ្គលិក អ្នកបើកបរ​ឬ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន កម្មករនិយោជិត និង​បុគ្គលិក​ដូចខាងក្រោម​៖
​ក​-​ចំពោះ​កម្មករនិយោជិត និង​បុគ្គលិក​
-​អ្នកប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន និង​ធ្វើដំណើរ​តែម្នាក់ឯង​ត្រូវ​យកតាម​ខ្លួន​នូវ ( ១) កាត​សម្គាល់​កម្មករនិយោជិត ឬ​បុគ្គលិក​, និង (២) អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​ដែល អាច​បញ្ជាក់ ពី​ទីលំនៅ​បច្ចុប្បន្ន​របស់ខ្លួន នៅ​រៀងរាល់​ពេលធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ និង​ត្រឡប់ មក​ផ្ទះ ដើម្បី​បង្ហាញជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
– អ្នកប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​រួម​ត្រូវ (១ ) ជិះ​មធ្យោបាយ​ដែលមាន “​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន កម្មករនិយោជិត​” ចេញ​ដោយ​ក្រសួង ឬ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង (២) យក តាម​ខ្លួន​នូវ​កាត​សម្គាល់​កម្មករនិយោជិត និង​បុគ្គលិក នៅ​រៀងរាល់​ពេលធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ និង​ត្រឡប់មកផ្ទះ ដើម្បី​បង្ហាញជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​


​ខ​-​ចំពោះ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​
-​ត្រូវ​ផ្តល់​បញ្ជី​ស្លាក​លេខ​រថយន្ត ឬ​មធ្យោបាយ​ដឹកជញ្ជូន​ដល់​អធិការ​ការងារ​។​
-​ត្រូវ​សហការ​ជាមួយ​អធិការ​ការងារ ដើម្បី​ផ្តល់ “​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្មករនិយោជិត​” ដល់ ជញ្ជូន​កម្មករនិយោជិត និង​បុគ្គលិក​ទៅ​កន្លែងធ្វើការ និង​ត្រឡប់មកផ្ទះ​។​
​អ្នកបើកបរ (​ដូច​មាន​គំរូ​ជូន​ភ្ជាប់​ជាមួយ​) សម្រាប់​បង្ហាញជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅពេល​ដឹក​
-​ត្រូវ ធានាថា​កម្មករនិយោជិត និង​បុគ្គលិក​ទាំងអស់​មាន​កាត​សម្គាល់​ខ្លួន​។ ក្នុងករណី​បាត់ ត្រូវ​ចេញ កាត​សម្គាល់​ខ្លួន​ជូន​កម្មករនិយោជិត និង​បុគ្គលិក​ជាបន្ទាន់​។​
-​ត្រូវ​មក​ទទួលយក “​ប័ណ្ណ​អនុញ្ញាត​ដឹកជញ្ជូន​កម្មករនិយោជិត​” ពី​រោងចក្រ សហគ្រាស និង​ត្រូវ ដាក់​បង្ហាញ​នៅ​ផ្នែក​ខាងមុខ​មធ្យោបាយ​ដឹកជញ្ជូន ដើម្បី​បង្ហាញជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
​ក្រសួង​មាន​សេចក្តី​ជឿជាក់ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស , កម្មករនិយោជិត និង​បុគ្គលិក , និង អ្នកបើកបរ ឬ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន​កម្មករនិយោជិត និង​បុគ្គលិក​ទាំងអស់​នឹង​អនុវត្តតាម​សេចក្តីជូនដំណឹង នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕