សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ប្រា​ព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៥ នៃ​ទិវា​ពិភពលោក​

1217
ចែករម្លែក

ដោយ : វណ្ណៈ/ ខេត្ត​ព្រះសីហនុ​ ៖ សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធី​អបអរ​សារ​ទរ​ខួប​លើក​ទី​១៥៥​នៃ​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍ​ច័ន្ទ​ក្រហម​៨​ឧសភា​ ឆ្នាំ​២០១៨​ ក្រោម​ប្រធានបទ​(​កាកបាទ​ក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់គ្នា​)​ ក្រោម​វត្តមាន​ឯកឧត្តម​ ប៉ុល សារឿន​ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​៤​ឧសភា​២០១៨ ។

​ឯកឧត្តម លូ គឹមឈន់ ប្រធាន​សាខា​កា​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​បញ្ជាក់ថា សម្រាប់​ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍ​ច័ន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៨​នេះ នៅ​ខេត្ត​ព្រះសីហនុ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ទទួល​ល​បានការ​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ពី​ឯកឧត្តម​លោកជំទាវ លោក លោកស្រី សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន មាន​ចំនួន​៧២១.២៤៣​ដុល្លារ​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី នេះ​ឯកឧត្តម​ប៉ុល សារឿន បាន​ថ្លែង​អំណរ​អរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​កាកបាទក្រហមកម្ពុជា ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនក្រីក្រ ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ក្នុងករណី​កើត​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​កាកបាទក្រហមកម្ពុជា​នឹង​ប្រើប្រាស់ ជួយ​ដល់​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ពូជសាសន៍​ឬ​ព​ណ៏​សម្បុរ​អី្វ​ឡើយ​៕B