ដោយ: ពៅនិមល / ភ្នំពេញ: ទោះបីជាថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ យ៉ាងណាក្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ ឲ្យបិទសកម្មភាពអាជីវកម្ម ក្នុងនោះ បងប្អូនកម្មករ និយោជិត និងបុគ្គលិកការងារ ក៏ដូចគ្នា ត្រូវចូលរួមអនុវត្ត តាមការណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ជាបន្តបន្ទាប់ ក្នុងកំឡុងប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ប័ណ្ណ អនុញ្ញាតដឹកជញ្ជូនកម្មករ និយោជិត និងការធ្វើការងារ នៅក្នុងអំឡុងពេល ការដាក់កំហិត លើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យដឹងនៅរាត្រី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា យោងតាមសេចក្តីសម្រេច ស្តីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន របស់រដ្ឋាភិបាលកម្ពុជា ក្រសួងការងារ សូមជម្រាបជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ដែលមិនត្រូវបានកំណត់ ឲ្យបិទសកម្មភាពអាជីវកម្ម , កម្មករ និយោជិត និងបុគ្គលិក, និងអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូន កម្មករ និយោជិត និងបុគ្គលិក ដូចខាងក្រោមថា៖