Home ហោរាសាស្ត្រ ហោរាសាស្រ្ត ប...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ៧ ខែ មេសា ឆ្នាំ ២០២១

ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិនត្រូវ​ប្រើ​អារម្មណ៍ ឆេវឆាវ ឬ តប់​ប្រ​ម៉​ល់ ក្នុងការ​សម្រេចចិត្ត​អ្វីមួយ​ឡើយ​ពីព្រោះថា​ងាយ​ជួប​នូវ​កំហុសឆ្គង ឬ​ចាញ់​ប្រៀប​គេ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ងា​យ​រាំងស្ទះ​និង​ជួប​បញ្ហា​ណាស់ ហេតុនេះ​ត្រូវ​អត់ធ្មត់​បន្តិច​ទើប​ឆ្លង​គ្រា​លំបាក​នេះ​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ខ្លះៗ​ពិសេស​ងាយ​កើត​នូវ​ទំនាស់​ជាមួយ​អ្នកដទៃ​ផង​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​ប្រទាំង​ប្រទើស​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​។​

​ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ខ្ពស់ត្រដែត​ពិតមែន ប៉ុន្តែ​សម្រាប់​បុរស​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​ណាមួយ​ឈានចូល​កើត​។​ចំពោះ​កិច្ចការងារ ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង ការងារ ឬ ចរចា បញ្ហា​អ្វីមួយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការរស់នៅ​មាន​ភាព​សុខដុម និង​មានតែ​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជួយ​ជ្រោមជ្រែង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។ ស្ត្រី​បុរស​នាពេលនេះ​កុំ​គប្បី​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ក្រែង​ដកខ្លួន​ពុំរួច​។​នៅ​ថ្ងៃ​ការប្រកប​ការងារ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ ពិសេស ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ណាស់​ហើយ​ការ​មានទំនាស់​ក៏​ងាយ​កើតឡើង​ដែរ​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ឱ្យ​ប្រយ័ត្ន​ការទទួល​រង​ខូចខាត ឬ​បាត់បង់​ដោយ​ប្រការ​ណាមួយ​ឡើង​។​នាពេលនេះ​បើ​មាន​បញ្ហា​អ្វី​លោកអ្នក​ចេះ​ក្រោក​ឡើង​តស៊ូ​ដោះស្រាយ​ឃើញថា​រឿង​ធំ​នឹង​រួម​ជា​តូច​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ងាយ​ទទួលរង​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់ ពិសេស ជម្លោះ​វិវាទ ព្រោះតែ​សម្តី​មិនចេះ​ទប់​របស់ខ្លួន​។​ការធ្វើ​អ្វី​ដំណើរ​ឆ្ងាយ​ជិត​ជួប​នូវ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​គប្បី​ប្រយ័ត្នប្រយែង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ងាយ​កើត​នូវ​ទំនាស់​ណាស់​ហេតុនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​នាំ​រកាំចិត្ត​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់ លោកអ្នក នៅថ្ងៃនេះ​គាប់ប្រសើរ​បន្តិច​វិញ ដូចនេះ​អាចមាន​ដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​ឬ​សម្រេចចិត្ត​ក្នុងការ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​គាប់​បំណង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការទិញចូល​លក់​ចេញ​មាន​សភាព​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​មិនទាន់មាន​គូគាប់ ហើយ​ចង់​ទំនាក់ទំនង​នរណាម្នាក់​តែងមាន​ក្តីសង្ឃឹម​ច្រើន​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នៅក្នុង​ថ្ងៃនេះ​អារម្មណ៍​ភ្លឺ​ថ្លា ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់បើ​ផង​។​ការប្រកប​ការងារ​អ្វីៗ​ដែល​ធ្លាប់តែ​អាប់អួ​បាន​ប្រែប្រួល​មក​ល្អប្រសើរ​ឡើងវិញ ប៉ុន្តែ​ការងារ​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​រកស៊ី​ដោយ​អាច​មានការ​ចម្រើន​លូតលាស់​ដូច​ពាក្យចាស់​ថា​”​ដាក់ចុះ​រីកដុះដាល​តាម​ដៃ​”​ផងដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ដោយ​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​សាសង​ស្នេហា​ថ្មីថ្មោង​តែង​សម​ដូច​គាប់​បំណង​ជានិច្ច​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ទន្ទឹងរង់ចាំ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​គឺ​តែង​ទទួល​ការ​ខកបំណង​ច្រើនជាង​។​ការប្រកប​ការងារ​ទោះ​ខិតខំ​ច្រើន​កុំ​សង្ឃឹមថា​បាន​ផល​ច្រើន​ឱ្យសោះ ហើយ​ពេលខ្លះ​ត្រូវគេ​បន្ទោស​ឱ្យ​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​ក្តី​តែ​យ៉ាងណា​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ចូល​យាយី​ច្រើន​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេ​ម៉ា​ក្តី​មានការ​លូតលាស់​យឺត​តែ​ងាយ​ថយក្រោយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វី​អាក្រក់​កើតឡើង​គប្បី​ប្រឹងប្រែង​ដោះស្រាយ​បើ​មិន​ដូច្នេះ​នឹង​ជួប​ការលំបាក​នៅ​ថ្ងៃ​ខាងមុខ​កាន់តែ​ធំ​ពុំខាន​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ឡើយ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំង​រស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​មានការ​ខ្វាយខ្វល់​ពី​ជីវិត​អនាគត​របស់ខ្លួន​រាប់រយ​ជំពូក​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី ហើយ​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​នាំ​តែ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​មិនចេះចប់​ប៉ុណ្ណោះ​។​ចំពោះ​ស្ត្រី​បើ​លោកអ្នក​ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិន​ដឹងឮ​រឿង​រាវ​ខ្លះ​ប្រយ័ត្ន​បណ្តែតបណ្តោយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​ការប្រកប​ការងារ​លោក​អ្នក​ងាយ​ជួប​បញ្ហា​ត្រូវគេ​វាយប្រហារ​ណាស់ ម្ល៉ោះហើយ​គប្បី​ប្រយ័ត្នប្រយែង​ការងារ​ដោយ​មិនត្រូវ​ធ្វើឱ្យមាន​កំហុស​ច្រើន​ឡើយ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។
​ចំណែក​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​មាន​ភាព​សុខដុម​បន្តិច​វិញ ហើយ​អ្វីៗ​ធ្លាប់​តែមាន​បញ្ហា​ក៏មាន​ការប្រែប្រួល​មក​ល្អប្រសើរ​បន្តិច​វិញ​ដែរ​។​ក្រៅពីនេះ​ក៏មាន​ការរីកចំរើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​រឿង​ប្រាក់កាស​ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង ហើយ​មានការ​ចម្រើន​លូតលាស់​គួរសម​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហាលំបាក​ជាង​សព្វមួយដង ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​បន្តិច​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​បន្តិច​តែ​យ៉ាងណា​បើ​មានការ​ប្រយ័ត្នប្រយែង​និង​បំពេញការងារ​ម៉ត់ចត់​នោះ​តែង​ចៀសផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ស្និទ្ធស្នាល​កើតជា​រឿង​អាក់អន់ចិត្ត​ហើយ​ខ្លះ​អាច​ឈានដល់​ការ​គុំ​គួ​ន​សងសឹក​ណាមួយ​មកវិញ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​ឬ​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​បញ្ហា​ណាមួយ​ហើយ​មានតែ​អាប់ឱន​កេរ្តិ៍ឈ្មោះ​ហើយ​ឈានដល់​ខូចអនាគត​ភ្លឺស្វាង​អសារ​ឥត​ការ​។​

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​អ្នក​កើត​ឆ្នាំ​ជ្រូក​ចំពោះ​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​ពីព្រោះ​ងាយ​ជួបប្រទះ​ជាង​សព្វមួយដង​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ក្រុមមនុស្ស​ចាំតែ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង​ហើយ​បើ​គេ​ឃើញ​អ្នកទន់ខ្សោយ​ផង​គេ​នឹង​ជាន់ពន្លិច​បន្ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​លោកអ្នក​បើ​មិនមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular