អ្នករត់ម៉ូតូឌុបដណ្តើម​ម៉ូយ គ្នា​ក្លាយជា​ហឹ​ង្សា​ម្នាក់​បែកក្បាល​ម្នាក់​ចូលប៉ុស្តិ៍​

984
ចែករម្លែក

​ដោយៈ​ចាន់តូ​/ ​ភ្នំពេញ ៖ បុរស​២​នាក់ ក្នុង​មុខរបរ​ជា​អ្នករត់ម៉ូតូឌុប​ដូចគ្នា នៅ​ទីតាំង​តែមួយ ផ្ទុះ​ជម្លោះ​ឈ្លោះ​រឿង​ដណ្តើម​ម៉ូយ​ឌុប ឈានដល់​ប្រើ​អំពើ​ហឹ​ង្សា​ដាក់គ្នា បណ្តាល​ឲ្យ​ម្នាក់​រងរបួស​បែកក្បាល​ឈាម​ហូរ​កក្លាក់ ម្នាក់ទៀត​ជា​ជនដៃដល់ ព្យាយាម​រត់គេចខ្លួន​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រែក ក​ន្លាំ​ង​នគរបាល​ប្រចាំការ​គោលដៅ ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍ កាលពី​វេ​ល​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៤ ម​៧​ខ​គ្លីនិក​ឯកជន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ ក្នុង​រឿង​ដណ្តើម​ម៉ូយ មានឈ្មោះ សុខ ថន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​គោក​ព្រិច ឃុំ​ស្លែង ស្រុក​គិរីវង់ ខេត្តតាកែវ ។ ចំណែក​ជនបង្ក​ឈ្មោះ នាង ពៅ ភេទ ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ភូមិ ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​ទួល​ជ្រេស ឃុំ​ចំបក់ ស្រុក​ស្វាយជ្រុំ ស្រាយ​រៀង ។​

​តាម​ប្រជាព​រដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ ជន​ទាំង​២​នាក់ សុទ្ធ​សុ​ឹ​ង​តែ​ជា​អ្នករត់ម៉ូតូឌុប​ដូចគ្នា ផ្ទុះ​ជម្លោះ​រឿង​ដណ្តើម​ម៉ូយ ទើប​ឈានដល់​ប្រើ​អំពើ​ហឹ​ង្សា​ដាក់គ្នា ម្នាក់​រងរបួស​បែកក្បាល ម្នាក់ទៀត​នគរបាល ប្រចាំ​គោលដៅ​ក្បែរ​នោះ​ជួយ​ឃាត់ទុក​ប្រគល់​ឲ្យ​ប៉ុស្តិ៍​ចោមចៅ ។​

​តាម​សម្តី​ភាគី​រងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​ម៉ូយ​ម្នាក់ ខ្លួន​បាន​ហៅ​ឌុប​ហើយ ត្រូវបាន​ភាគី​បង្ក​មក​ជ្រៀតជ្រែក​ដណ្តើម ទើប​ឈានដល់​កើត​ទំនាស់ មក​វាយ​ខ្លួន​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល ។​

​តាម​ភាគី​បង្ក​វិញ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខ្លួន​គ្រាន់តែ​ទៅ​សួរ​ម៉ូយ​សោះ បែ​ជា​ភាគី​រងគ្រោះ​ខឹង ទាស់សម្តី រករឿង​ដេញ​វាយ​ខ្លួន ត្រូវបាន​តបត​ដៃ​វិញ ជ្រុល​រងរបួស ។​

​ក្រោយពី​ផ្ទុះ​ជម្លោះ រវាង​អ្នករត់ម៉ូតូឌុប​ជាមួយ​អ្នករត់ម៉ូតូឌុប​ដូចគ្នា នគរបាល​ហៅ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​ទុក​ឱកាស​ឲ្យ​ភាគី​សងខាង សម្របសម្រួល​គ្នា ៕​B