ការសិក្សា ៖ ១​ក្នុងចំណោម​៣​នៃ​អ្នក​រួច​ជីវិត​ពី​កូវី​ដ​១៩ ទទួលរង​បញ្ហា​សតិអារម្មណ៍​និង​សរសៃប្រសាទ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មនុស្ស​ម្នាក់​ក្នុងចំណោម​បីនាក់ ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩ ទទួលរង​បញ្ហា​សតិអារម្មណ៍​និង​សរសៃប្រសាទ​រយៈពេល​ប្រាំ​មួយខែ នេះ​យោងតាម​ការសិក្សា​ដ៏​ធំ​បំផុត​​មិន​ធ្លាប់​បោះពុម្ពផ្សាយ​ពីមុន​មក​អំពី​សម្ពាធ​ផ្លូវចិត្ត​បង្ក​ឡើង​ពី​កូវី​ដ​១៩​។​

​ក្រុម​អ្នកនិពន្ធ​បាន​និយាយថា ការស្រាវជ្រាវ​ដែល​បោះពុម្ពផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី ៧ ខែ​មេសា​ក្នុង​ទស្សនា​វ​ដ្តី The Lancet Psychiatry បានបង្ហាញ​ថា​អ្នកជំងឺ​កូវី​ដ​១៩​ទំនង​ជា​វិវត្ត​ទៅ​ជា​ជំងឺ​​ទាក់ទិន​ខួរក្បាល​ជាង​អ្នក​ដែល​ទទួលរង​ពី​ការ​រលាក​ផ្លូវដង្ហើម​ដទៃទៀត​។​

​សិក្សា​លើ​កំណត់ត្រា​សុខភាព​របស់​អ្នកជំងឺ​ជាង ២៣០.០០០ នាក់​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩ ពួកគេ​បាន​រកឃើញថា ៣៤​ភាគរយ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​បញ្ហា​សតិអារម្មណ៍​និង​​សរសៃប្រសាទ​ក្នុង​រយៈពេល​ប្រាំ​មួយខែ​។​

​អាការៈ​ទូទៅ​បំផុត​គឺ​ការថប់​បារម្ភ (១៧ ភាគរយ​នៃ​អ្នកជំងឺ​) និង​អារម្មណ៍មិនល្អ (១៤ ភាគរយ​) ។​

​ចំពោះ​អ្នកជំងឺ ១៣ ភាគរយ​ទៀត បញ្ហា​របស់​ពួកគេ​គឺ​កើត​ជំងឺផ្លូវចិត្ត​ជា​លើកដំបូង​។​

​ឧបទ្ទហេតុ​នៃ​ជំងឺសរសៃប្រសា​ទដូច​ជា​ជំងឺ​ហូរឈាម​ក្នុង​ខួរក្បាល (០,៦ ភាគរយ​) ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (២,១ ភាគរយ​) និង​ជំងឺ​វង្វេង (០,៧ ភាគរយ​) គឺ​ទាប​ជាង​បញ្ហា​សតិអារម្មណ៍​ជាទូទៅ ប៉ុន្តែ​ហានិភ័យ​នៃ​ជំងឺ​ខួរក្បាល​ជាទូទៅ​មាន​ខ្ពស់​ចំពោះ​អ្នកជំងឺ​កូវី​ដ​១៩ ធ្ងន់ធ្ងរ​៕

​អ្នក​ជាសះស្បើយ​ពី​កូវី​ដ​១៩ មួយចំនួន​ប្រឈម​បញ្ហា​សតិអារម្មណ៍​និង​សរសៃប្រសាទ​រយៈពេល ៦ ខែ ជាពិសេស​ចំពោះ​អ្នក​ដែល​ទើប​ងើប​ពី​ឈឺធ្ងន់ធ្ងរ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular