​ដោយៈ​គ្រញូង​/​បាត់ដំបងៈ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់ ដែល​គប់​កញ្ចក់​ឡានធំ​១​យប់​បែក​កញ្ចក់​អស់​៦​គ្រឿង ត្រូវ​សម​ត្កិ​ច្ច​ស្រាវជ្រាវ​ចាប់ខ្លួន ហើយ​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ ព្រហ្មទណ្ឌ​កណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួល​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចំនួន​៦​ត្រូវ​វជន​អន្ធពាលរ​ពិស​ដៃ​យក​ថុំ​ថ្ម​គប់​បែក​កញ្ចក់​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវ​
​ជ្រាវ​ជាច្រើន​ថ្ងៃ​ទើប​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់​ម្នាក់​ក្នុងចំណោម​បក្ខ​ពួកវា​ជាច្រើន​នាក់​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ ឌិន ពៅ ហៅ ង៉ោ​ល អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ ជននេះ​បាន​ឆ្លើយ​សារភាព​ចម្លើយ សារភាព​រថា​ខ្លួន​បាន គប់​តែ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ប៉ុណ្ណោះ និង​បញ្ជាក់ថា​ខ្លួន​មាន​គ្នា​៣​នាក់ ក្នុងនោះ​ស្គាល់​ម្នាក់​មានឈ្មោះ​ស​ត់ អាយុ​២៦​ឆ្នាំ កំពុង​រត់គេចខ្លួន​។​

​គួររំលឹកថា​កាលពី​យប់​ថ្ងៃទី​៣០ ខែមីនា​កន្លង​
​ទៅ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​ពី​ភូមិ​អណ្ដូង​ចេញ​ឋ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដល់ ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​មាន​ជន​អន្ធពាល​ជាច្រើន​នាក់ ប្រើ​ដុំថ្ម​គប់​លើ​រថយន្ត​ដឹកទំនិញ​ធុន​ធំ បណ្តាល​ឲ្យ​បែក​កញ្ចក់​ឡាន​ចំនួន​៦​គ្រឿង ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន​បក្ខពួក​បន្ថែម​ទៀត​៕.mara