​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កាលពី​ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០២១ នៅវេលា​ម៉ោង​១០ ព្រឹក​នៅក្នុង​ផ្ទះមួយ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ករណី​ជនជាតិ​ឥណ្ឌូណេស៊ី​វ័យក្មេង​ម្នាក់​ស្លាប់ ហើយ​គ្រូពេទ្យ និង​សមត្ថកិច្ច​អះអាងថា​បណ្តាលមកពី​គាំងបេះដូង ខណៈ​ប្រភព​ផ្សេងទៀត​អះអាងថា ជននេះ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​។​

​សាកសព​ឈ្មោះ​ហិន​ឌ្រី ហ្គុ​ន​ណា​វ៉ាន់ ( HENDRI GUNAWAN ) ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី កាន់​លិខិតឆ្លងដែន​លេខ C6202574 ស្នាក់នៅ​ផ្ទះជួល ស្ថិតនៅ​ភូមិសាស្ត្រ​ខាងលើ​។ សាកសព​កំពុង​រក្សាទុក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​(​ដី​ថ្មី​)​៕