ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួកចំនួនពីរនាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួនជិតពីរគីឡូក្រាមក្នុងប្រតិបត្តិការបង្ក្រាបកាលពីយប់ថ្ងៃទី៦ ខែមេសា ម្សិលមិញ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែលម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។
ឈ្មោះ ១. អ៊ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ, ២. ហុង គា អាយុ ៦១ឆ្នាំនិងទី ៣. កែវ ទិត្យមេសា អាយុ ២១ឆ្នាំ(រូបថតប៉ូលិស)
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនមេតំហ្វេតាមីន (ICE) ជិតពីរគីឡូក្រាម មានឈ្មោះ ១. អ៊ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ, ២. ហុង គា អាយុ ៦១ឆ្នាំនិងទី ៣. កែវ ទិត្យមេសា អាយុ ២១ឆ្នាំ។ការចាប់ខ្លួនមនុស្សទាំងបីនាក់នេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ។
ប្រភពបានឲ្យដឹងថា ការឈានដល់បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យទាំងបីនាក់នេះ គឺបានធ្វើឡើងតាមរយៈ ជំនាញដោយដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) មានទម្ងន់ ១៧៣៨.៣៣ក្រាម ឬស្មើជិត ២គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ប្រភពដដែល បានបន្តថា សមត្ថកិច្ចកំពុង បន្តស្រាវជ្រាវរកបក្ខពួកនិងមេខ្លោងធំដើម្បី យកមកផ្តន្ទាទោសតាមច្បាប់៕សរន
ឈ្មោះ ១. អ៊ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ, ២. ហុង គា អាយុ ៦១ឆ្នាំនិងទី ៣. កែវ ទិត្យមេសា អាយុ ២១ឆ្នាំ(រូបថតប៉ូលិស)