Views: 64 Post navigation ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ កំពុងសហការគ្នាធានាឱ្យកុមារគ្រប់រូបជាពិសេសកុមារដែល ជួបការលំបាក និងមានឱកាសតិចតួច បន្តទទួលបានការសិក្សា ខណៈដែលសាលារៀនត្រូវបិទទ្វារចំពេលមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។យូនីសេហ្វ បានទិញវិទ្យុចំនួន ១.៦៤០ គ្រឿងសម្រាប់ផ្ដល់ជូនសិស្សជនជាតិដើមភាគ តិចនៅខេត្តភូមិភាគឦសាន គឺខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី។ សិស្សទាំងនេះកំពុងបន្តការសិក្សារបស់ពួកគេតាមរយៈកម្មវិធី អប់រំពហុភាសាផ្សាយតាមវិទ្យុរបស់ក្រសួងអប់រំ៕ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបន្ទាយមានជ័យ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ៨ ទីតាំង ក្នុងការអនុវត្តសេចក្ដីសម្រេច លេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍ ទូទាំងប្រទេស ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្ត ។