ដោយ:ដេប៉ូ/ភ្នំពេញ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅ ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២១នេះថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈបាន៣ ៨៤៩នាក់ហើយ។

យោងតាមប្រភពខាងលើដែលរស្មីកម្ពុជាទទួលបានឱ្យដឹងថាអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដូចខាងក្រោម៖អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៣ ៩៤២នាក់ (បរទេសចំនួន ៧០នាក់) ចាក់បានចំនួន ៣ ៨៤៩នាក់ (បរទេសចំនួន ៧០នាក់)គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៩៣នាក់ (បរទេសចំនួន ០នាក់ )។

ក្រសួងការងារបានឱ្យដឹងបន្ថែមថាពេលនេះអនុគណៈកម្មការចំពោះកិច្ច កំពុងបន្តរៀបចំបន្ថែមទីតាំងចាក់វ៉ាក់សាំង នៅសួនឧស្សាហកម្មវឌ្ឍនៈ១ និងសួនឧស្សាហកម្មវឌ្ឍនៈ២ ព្រមទាំងទីតាំងរោងចក្រចំនួន ៩ទីតាំងផ្សេងទៀត៕arc