ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យៈគ្រោះអកុសលចៃដន្យមួយបានកើតឡើង។គោយន្តកន្ត្រៃដែលដឹកស្រូវធ្ងន់បណ្តាលឲ្យបាក់សាក់សុីហើយគាបអ្នកបើកបររបស់វាបណ្តាលស្លាប់នៅនឹងកន្លែង កាលពីម៉ោងជាង៤ល្ងាចថ្ងៃទី ៧ខែមេសា ឆ្នាំ២០២១ នៅចំណុចអូតាតោ ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំលៀបបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សែម មុំ អាយុ ៤៨ ឆ្នាំ ភេទប្រុស នៅភូមិ ក្បាលក្របី ឃុំ សំបួរ ស្រុក មង្គលបូរី។មុនពេលកើត ហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកស្រូវ ។ ពេលដឹកស្រូវនោះ មានគោយន្តជាច្រើនគ្រឿងបានបើកគម្លាតគ្នា១០០ម៉ែត្រ ។ឯជនរងគ្រោះ បើកនៅកណ្តាលគេ ។

ពេលបើកមកចំណុចកើតហេតុ រ៉ឺម៉កគោយន្តកន្ត្រៃរបស់គាត់បានបាក់សាក់ស៊ីបណ្តាលឲ្យការុងស្រូវរអិលមកមុខខ្ទប់គាបអ្នកបើកទៅនឹងដែកទទឹងដៃចង្កូតត្រូវត្រង់ដើមទ្រូងបណ្តាលឳ្យស្លាប់ភ្លាមៗ ៕សរន