ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០២១ បានផ្សព្វផ្សាយអនុក្រឹត្យ សារាចរនិងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីកូវីត១៩ ដល់មន្ត្រីអាជ្ញាធរ សមត្ថកិច្ចនិងកងកម្លាំងរបស់ខ្លួននៅក្នុងខេត្តនិងមកពីស្រុកក្រុងទាណង៩ ឃុំសង្កាត់ ទាំង៦៥ ។

កិច្ចប្រជុំនេះធ្វើឡើង ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីបញ្ហាប្រឈម នៃការរីករាលដាលជំងឺឆ្លងកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ២០២១ នោះ បច្ចុប្បន្ននៅមិនទាន់មានភាពធូរស្រាលនៅឡើយ។

ដើម្បីជាវិធានការបង្ការនិងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានកោះអញ្ជើញបើកកិច្ចប្រជុំបន្ទាន់ថ្មីមួយទៀតដោយអញ្ជើញអស់លោក លោកស្រីជាអភិបាលរងខេត្ត មេបញ្ជការ ស្នងការ ប្រធានមន្ទីរ អង្គភាព អភិបាល ស្រុកក្រុង មេឃុំ ចៅសង្កាត់ មកទទួលនូវការផ្សព្វផ្សាយនូវលិខិតបទដ្ឋាននានាដូចខាងលើ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលក្នុងពិធីនេះ៕