Home ព័ត៌មានសំខាន់ៗ ក្រសួងបរិស្ថា...

ក្រសួងបរិស្ថាន ចេញ​សេចក្តីណែនាំ ពី​ការបិទ​រមណីយដ្ឋាន ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ ទេសចរណ៍ ជា​បណ្តោះអាសន្ន

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងបរិស្ថាន បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ការបិទ រមណីយដ្ឋាន ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ ទេសចរណ៍ ជា​បណ្តោះអាសន្ន នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវ​:​ចម្រុះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ៏​ដ ១៩​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងបរិស្ថាន បានឱ្យដឹងថា ដើម្បី​អនុវត្តតាម​សេចក្តីសម្រេច លេខ ៤៤ សសរ ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ស្តីពី​ការហាមឃាត់ ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន ទេសចរណ៍ នៅ​ទូទាំងប្រទេស ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងបរិស្ថាន​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត ដែលមាន​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ដូចខាងក្រោម​៖

– ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ធ្វើ​ការបិទ​រមណីយដ្ឋាន ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា ដែល​ស្ថិតក្នុង​តំបន់​ការពារ ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ជា​បណ្តោះអាសន្ន រយៈពេល ១៤ (​ដប់​បួន​)​ថ្ងៃ គិត​ចាប់ពី ម៉ោង​សូន្យ នៃ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ក្នុង គោលបំណង​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូដ​-១៩​។​
– ត្រូវ​សហការ ត្រួតពិនិត្យ តាមដាន ហាមឃាត់​នូវ​រាល់​ការធ្វើដំណើរ​ចេញ​-​ចូល និង​មិនត្រូវ​អនុញ្ញាត ឱ្យមាន​សកម្មភាព​សេវាកម្ម ទេសចរណ៍​ណាមួយ នៅតាម​គោលដៅ​ទេសចរណ៍ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ក្នុងអំឡុងពេល នៃ​ការបិទជា​បណ្តោះអាសន្ន​នេះ ជាដាច់ខាត​។​

​ក្រសួង បាន​បន្ត​ឱ្យដឹងថាៈ ទទួលបាន​សេចក្តីណែនាំ​នេះ សូម​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពាក់ព័ន្ធ ចាត់ចែង​អនុវត្ត កិច្ចការ​នេះ ឱ្យបាន​ហ្មត់ចត់ ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ ដើម្បី​រួមគ្នា​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល ទទួលបាន​ជោគជ័យ​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular