Home ព័ត៌មានសំខាន់ៗ ​តំបន់​ទេសចរណ...

​តំបន់​ទេសចរណ៍ មិនតិចជាង ៣០ កន្លែង បាន​បិទ ដើម្បី​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំ​ងឺកូ​វីដ​-១៩

​ដោយ​: ភ្នំ​ខៀវ​/ បាត់ដំបងៈ គោលដៅ​ទេសចរណ៍ មិនតិចជាង ៣០ កន្លែង ក្នុង​ខេត្តបាត់ដំបង បាន​បិទ​ផ្អាក​មិន​ទទួល​ភ្លៀវ នៅ​អំឡុង​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ​នេះ ដើម្បី​ចូលរួម​ស្កាត់​ការឆ្លង រីក​រាលដាល នូវ​ជំ​ងឺកូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​

​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បានបង្ហាញ​ឲ្យ​ដឹង នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​ន​២០២១​នេះ​ថាៈ គោលដៅ​ទេសចរណ៍ ទាំង​ធំ ទាំង​តូច ជាច្រើន​នៅក្នុង​ខេត្ត បាន​បិទ​ផ្អាក​ដំណើរការ​ទាំងស្រុង ជា​បណ្តោះអាសន្ន​ហើយ ពិសេស​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំ ប្រពៃណី​ខ្មែរ ខាងមុខនេះ ប្រយោជន៍​ចូលរួម ទប់ស្កាត់​ការឆ្លង រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

​សេចក្តីសម្រេច​ផ្លូវការ ខាងលើនេះ ធ្វើឡើង​ស្របគ្នា ជាមួយនឹង​ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្មីៗ​កន្លងមកនេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបិទ​មិន​អនុញ្ញាត ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ចេញ ចូល​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ជា​បណ្តោះអាសន្ន ក្នុង​រង្វង់​រយ​:​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ៧ រហូតដល់​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១​។​

​ប្រភពព័ត៌មាន​ដដែល បាន​បន្តថាៈ មកទល់ពេលនេះ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ជូនដំណឹង​រម្លឹក​បន្ថែម ទៅដល់​បណ្តា​ម្ចាស់​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​កន្លែង​មាន​សក្តានុពល ទេសចរណ៍ បាន​ជ្រាប​ស្រេចបាច់ ទាំងស្រុង​ហើយ ដើម្បី​ចូលរួម​ពី​គ្រប់ភាគី ទាំង​វិស័យ​ឯកជន និង​រដ្ឋ គោរព ឬ​អនុវត្តតាម ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នូវ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​

​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែលមាន​សក្តានុពល ជា​តំបន់​លំហែកាយ​របស់ ខេត្ត​បាត់​ដំបង បច្ចុប្បន្ន រួមមាន​: រមណីយដ្ឋាន ប្រាសាទ​បាណន់​, រមណីយដ្ឋាន​ភ្នំ​សំពៅ​, ទស្សនា​ហ្វូង​សត្វ​ប្រចៀវ ល្អាង​ភ្នំ​ភ្នំ​ពៅ​, រមណីយដ្ឋាន​ប្រាសាទឯកភ្នំ​, អាងទឹក​កំពីងពួយ​, រមណីយដ្ឋាន​ស្ទឹង​ថ្មដា រមណីយដ្ឋាន​ទឹកធ្លាក់ ៥៣ ក្នុងស្រុក​ភ្នំព្រឹក​, រមណីយដ្ឋាន​នគរជុំ​ភ្នំព្រឹក​, ភ្នំ​កំពូល​, វត្ត​ល្អាង​កង្កែប​, វត្ត​នាង​រំសាយសក់​, វត្តភ្នំ​ជី​ហង្ស​, រមណីយដ្ឋាន​វត្តភ្នំ​ចំបាំង និង​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ល្អាង​ភ្នំ​ប្រាំពីរ​ជាដើម​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular