Home ព័ត៌មានសំខាន់ៗ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​៖​សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​អវិជ្ជមាន​ប្រមាណ​ជាង​-៣%,​តែ​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង ២១,៣​ប៊ី​លាន​ដុល្លារ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​និង​រហូតមកដល់​ជិត​ពាក់កណ្តាល​ឆ្នាំ​២០២១ នេះ កម្ពុជា​ក៏​ដូច​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​បាននិងកំពុង​ទទួលរង នូវ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ជំងឺ​កូដ​-១៩ មកលើ​បញ្ហា​សុខភាព សង្គម សេដ្ឋកិច្ច ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ហើយ​ថែមទាំង​អាច​បន្ទច់បង្អាក់​ដល់​កិច្ចដំណើរការ អភិវឌ្ឍន៍​ឈានឡើង​របស់​កម្ពុជា​ផងដែរ ។ តាម​ការប៉ាន់ស្មាន​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​អវិជ្ជមាន​ប្រមាណ​ជាង​-៣% ។

​នៅក្នុង​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ញើជូន​ជនរួមជាតិ​កម្ពុជា​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ កម្ពុជា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​កត់សំគាល់ថា​៖«​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​និង​ធ្វើឱ្យ​សេដ្ឋ កិច្ច​មាន​ស្ថិរ ភាព ហើយ​បាន​ជំរុញ​និង​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ការប្រកួតប្រជែង​ព្រមទាំង​ការផលិត​និង​ការប្រើប្រាស់​ក្នុងស្រុក​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀតថា​៖ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ប្រមាណ​ជាង ៣៦,៤០៨ លាន​ដុល្លារ​អាម៉េរិក ចំណែកឯ​ការនាំចេញ​មាន​ប្រមាណ​ជាង ១៧, ៤៣៦ លាន​ដុល្លារ​អាម៉េរិក​។ អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព អត្រា​អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប​និង​អាច​គ្រប់គ្រង​បាន​។​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង ២១,៣​ប៊ី​លាន​ដុល្លារ អាមេរិក ។ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​កែទម្រង់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ឱ្យមក​បោះទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​ខណៈដែល​យើង​បានរៀបចំ​ការសម្រួល​ពាណិជ្ជកម្ម​ពង្រឹង​ភាព​ប្រកួតប្រជែង​ជូន​វិនិយោគិន​នៅ​កម្ពុជា​ក្រោម​ដំបូល​សន្តិភាព លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ដោ យ​មិនមាន​ការរើសអើង ។ ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​.)​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី​១,៦៧៩​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ដល់​ប្រមាណ ១,៦៨៣ ដុល្លារ​អា មេ​រិ​ក​ក្នុង​ឆ្នាំ​២០២០ ។​ទន្ទឹមនេះ​រាជរដ្ឋាភិបា ល​ក៏បាន​រៀបចំ​ប្រាក់ចំណូល​ជូន​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ឱ្យទទួល​បាន​នូវ​ប្រាក់បៀវត្ស​អប្បបរមា​កើន​ដល់​កម្រិត ជាង​១​លាន​១៧​ម៉ឺន​រៀល​ហើយ​ការបើក​បៀវត្ស​បាន​អនុវត្ត​ទាន់ពេលវេលា​គឺ​បើក​២​ដង​ក្នុង​មួយខែ​តាម​ប្រព័ន្ធ​ធនាគារ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular