​ដោយៈ វណ្ណៈ / ព្រះសីហនុៈ រថយន្ត​កុងតឺន័រ ១​គ្រឿង និង​ម៉ូតូ ១​គ្រឿង បាន​ឆាបឆេះ ខូចខាត​ស្ទើរ​ទាំងស្រុង ក្នុង​ឧបទ្ទវហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ចំណោត​អូរ​ត្រាវ ក្រុងព្រះសីហនុ នា​វេលា​ម៉ោង​ជិត ៩ យប់ ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១​។

​ភ្លាមៗ​នោះ នគរបាល​ផ្នែក​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បានចេញ​អន្តរាគមន៍ ពន្លត់​ករណី​អគ្គិភ័យ​នេះ បាន​ទាន់ពេលវេលា។

​តាម​សម្ថ​កិច្ច បញ្ជាក់ថា ជនរងគ្រោះ ភាគី​ខាង​ម៉ូតូ បាន​រងរបួស ត្រូវបាន​បញ្ជូន​យកទៅ​មន្ទីរពេទ្យ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​រត់គេចខ្លួន បាត់ស្រមោល​៕/V​